វិទ្យាស្ថានអប់រំនៃកម្ពុជា
យើងចែកចេញជាបីដំណាក់ការ គឺ មុខពេលកើត ពេលកើតនិង ក្រោយពេលកើត
។
១ -មុនពេលកើត
ដើម្បីរក្សាគភ៌ ឲ្យបាន គង់វង្ស
ល្អ និង ឆ្លងទន្លេបានរហ័ស ស្រ្តីជាម្តាយត្រូវដើរ តាមកន្លង ប្រពៃណៃពីបូរាណ ដោយកាន់ត្រណមជាច្រើនដូចជា
៖
-
កុំបរិភោគអាហារមានជាតិហីរ
នាំឲ្យក្រហលក្រហាយដល់កូនក្នុងផ្ទៃ
-
កុំស្លៀកពាក់រឹតតឹងពេក
នាំឲ្យចង្អៀតចង្អុលដល់កូន
-
កុំឈោងយករបស់ដែលខ្ពស់ផុតពីដៃ
នំាឲ្យរបូតទងសុកពីមាត់កូន
-
កុំបរិភោគបបរ
នាំឲ្យកូនកើតមកមិនស្អាត ( មិនជ្រះ )
-
បើមានសូរគ្រាស
ឬ ចន្ទគ្រាស ត្រូវ យកអកកំបោរមកដាក់លើ ពោះ
ដើម្បីជួយសង្កត់ទារក នៅក្នុងផ្ទៃកុំឲ្យភ័យ ឬ ភ្ញាក់ផ្អើល និងមហិទ្ធិរិទិ្ធ រាហូ
បើមិន បានធ្វើ បែប នេះ ទេ កូនកើតមកនិងត្រូវល្ងីល្ងើរមិនគ្រប់ដប់ (រឺ ហៅថា រាហ៍គន្លង
) ។
ក្រៅពីត្រណម
ដែលទាក់ទងទៅនិងសុខភាព ព្រមទាំងចិត្តគំនិតកូន នៅមានត្រណម ច្រើនបែបច្រើនយ៉ាងទៀត ដែលទាក់ទងនិងការឆ្លងទន្លេបានរហ័យ
របស់ស្រ្តីជាម្តាយដួចជា៖
- កុំដេកថ្ងៃ កុំងូតទឹកយប់ នំាឲ្យកូនថ្លោសពិបាកកើត
- កុំអង្គុយមាត់ទ្វេ ឬ មាត់ជណ្តើរ នំាឲ្យកូនកើតមិនរួច
- កុំទៅសួរសុខទុកអ្នកដែលកើតកូនពិបាក
- កុំដេកដំអក់ ត្រូវរហ័យរហួនក្រោកមុនប្តី នាំឲ្យកើតកូនបានស្រួល
លើសពីនេះត្រូវរកថ្នាំមកជំនួយ ឲ្យសម្រាលកូនរហ័ស ទុកស្ងោរផឹកនៅពេល
គ្រប់ខែ។
លុះផ្ទៃពោះកាន់តែចាស់ខែហើយ គេត្រូវប្រុងប្រៀបរកទុកជាស្រេច
នូវរបស់របរចាំ
បាច់នៅពេលឆ្លងទន្លេ ឬក្រោយពេលឆ្លងទន្លេ ដូចជាអុស ឬធ្យូង ថ្នាំសង្កូវ ស្ងោរ ឬ ត្រាំស្រា
រណ្តាប់រៀបចំពិធីផ្សេងៗ ដូចជាស្រូវពន្លៃ ( ស្រូវមួយស្អីដែលគេដាក់ ជូនឆ្មបនៅ ពេល បង្កក់
កូន ខ្ចី ) ទៀន ធូប ក្រមួនសុទ្ធ ជាដើម ។
២- ពេលកើត
នៅពេលឈឺពោះដំបូង បុរសជាប្តី
រឺជាឪពុក រឺបង ប្អូន ត្រូវរត់ទៅតាម យាយម៉ប ដែល នៅ ក្នុងភូមិ នោះរឺភូមិជិតខាងឲ្យមកជួយសំរាលកូន
។ សូមបញ្ជាក់ថាឆ្មបនៅសម័យមុនពុំ បានរៀនសូត្រខាងវិជ្ជា ឆ្មបដូចសម័យនេះ ទេ គឺគ្រាន់តែចេះដឹងតៗគ្នាតាមរបៀបអ្នកស្រុក
។
នៅតំបន់ខ្លះ ក្នុងពេលដំពុងឈឺពោះ
គេរៀបចំពិធីបន់ស្រន់ យ៉ាងតូចមួយដល់ វត្ថុ សក្តិសិទ្ធិ ឬ អ្នកដូនអ្នកតា សុំឲ្យការឆ្លងទន្លេ
ប្រព្រឹត្តទៅដោយសុខសប្បាយ កុំបីជួប ប្រទះ នឹង គ្រោះថ្នាក់ឬ ឧបសគ្គ ណាមួយសោះឡើយ ។
៣-ក្រោយពេលកើត
លុះឆ្លងទន្លេ រួចហើយ ស្រ្តីម្តាយនិយមអាំងភ្លើងចំនួន៣
ថ្ងៃ ឬ មួយអាទិត្យ(បើកូនដំ បូង ) ដោយមានជំនឿថាក្លាចក្រែងមានខ្មោចព្រាយ មកបៀតបៀនដល់ម្តាយ
និងកូនខ្ចី អាចារ្យ បានសូត្រមន្តអាគមន៍ ព័ទ្ធអំបោះឆៅជុំវិញ ( ព័ទ្ធសីមា ) ប៉ុន្តែគេអាចគូសខ្វែងនៅលើ
សសរ ដោយកំបោរស រឺបិទខ្វែងដោយក្រមួនសុទ្ធក៏បាន ជួនការគេយកកាំបិតឬ កន្រ្ទៃទៅ ដាក់ លើក្បាលដំណេកកូនខ្ចី
នោះថែមទៀត ។ ក្រៅពីនេះ មាន ត្រណម ចំពោះអ្នកអាំងភ្លើង មិន អោយក្រោក ពីដំណេកនិយាយឆ្លើយឆ្លងជាមួយភ្ញៀវ រឺញាតិមិត្ត ដែលមកសាកសូរនោះទេ ប៉ុន្តែ អាច និយាយទាក់ទងជាមួយអ្នកថែភ្លើង
បានគ្រប់បែបយ៉ាង ។ លុះ ដល់ថ្ងៃទម្លាក់ចង្រ្កាន ទើប ផុត ត្រណមនេះ ។
មានពិធីមួយប្រព្រឹត្ត ឡើងនៅពេលទំលាក់ចង្រ្កាន
។ ឆ្មបបានប្រារព្ធពិធីនេះដោយ យក ពំនួតបាយសិង្យាដ
បួនដុំដាក់លើស្លឹកចេក ហើយសូត្រ បន់ស្រន់ដល់ព្រះធរណីនិងមេបាល សុំឲ្យជួយការពាម្តាយ
និងកូនខ្ចីនេះផង រួចហើយក៏បោះបាយនោះទៅដី ព្រមទាំង សូត្រអង្វរ ខ្មោច ព្រាយ បិសាចកុំឲ្យមកយាយី
។ លុះចប់ពិធីហើយភ្លើងចង្រ្កានក៏ ត្រូវពន្លត់ទៅវិញ ដោយ អ្នកដែលបានបង្កាត់ភ្លើងដំបូងនោះ
។ ជាទូទៅ ស្រ្តីម្តាយអាចនៅ អាំងភ្លើង ច្រើនថ្ងៃតទៅ ទៀត ក៏បាន ។
នៅពេលបន្ទាប់នោះ ស្រ្តីម្តាយក៏បានប្រារព្ធពិធីជូនរង្វាន់
និងពិធី សុំខមាទោស ចំពោះ ឆ្មប ដែលបាននឿយហត់និងសំបាកផ្សេង ៗ ចំពោះរូបខ្លួន ក្នុងពេលឆ្លងទន្លេ
។ នៅតំបន់ខ្លះ បុរស ជាប្តីក៏ បានចូលរួមក្នុងពិធីសុំខមាទោស ជាមួយភរិយាដែរ ។ ប្រសិន បើគេ
ពុំបាន បំពេញ ការសុំខមាទោសនេះទេ គេ មានជំនឿថា ស្រ្តីម្តាយ និងត្រូវទទួលទណ្ឌកម្ម នៅជាតិ
ខាង មុខៗ ទៀតដោយ ត្រូវទូលកន្ទេលរត់តាមសុំទោលឆ្មបហើយ គេថា ឆ្មបនោះមិនទាំង ងាក មើលនិង
ឆ្លើយតមមកវិញផង ។
បន្ទាប់មកទៀត តាមទំនាមទម្លាប់គ្រួសារ
ឪពុកទារកត្រូវ យក សុកទៅកប់ឬ ទៅដុត ឬ ដាក់លើប្រគាបឈើ ដោយជ្រើសរើសនូវទិសណាល្អផង ។
នៅថ្ងៃដដែលនោះមានពិធីផ្សេងប្រារព្ធឡើង
ដើម្បីប្រកក់ប្រសិទ្ធិ ដល់ទារក ។គេដាក់ទា រកនៅចំកណ្តាលបន្ទប់ ក្បែរម្តាយ ក្បាលបែរ ទៅទិសខាងកើត
។ នៅចុង ជើងទារកនោះមាន ស្រូវ ពន្លៃ និង ថាសដង្វាយ ដូចជាថាសម្ហូប ថាសសំលៀកបំពាក់ និង គ្រឿងអលង្ការជាដើម ។
ឆ្មបចាប់ផ្តើមពិធី
ដោយអុជទៀនធូបអញ្ជើញ ព្រះធរណី ដើម្បីសុំឲ្យព្រះអង្គជួយទារកឲ្យ
បានជោគជ័យ គ្រប់ប្រការទៅអនាគត ។ រួចហើយ ឆ្មបនោះយកទឹកខ្មៅចិន ដែលលាយនឹង ទឹកដោះម្តាយ
ឬស្រាទៅលាបចិញ្ចើមនិងសក់ទារក ។ ពិធីនេះគេហៅ ថាពិធី “បើកភ្នែក
” ។ បន្ទាប់មកគេធ្វើពិធីកាត់សក់ព្រៃ គឺ កាត់បន្តិចនៅលើបង្ហើយ
ដាក់ទៅក្នុង កូនកន្ទោង មួយ ដែលគេបន្ថែមម្ហូបចំណី និង ច្រូចស្រាបន្តិចរួចគេយកកន្ទោងនោះចេញទៅក្រៅសម្រាប់
ជា ដង្វាយ ដល់ព្រះធរណី ។ តមកទៀត ទើប ដល់ពិធីហៅព្រលឹងឬ ជញ្ជាត់ព្រលឹង ។ តាមជំនឿ គេថាព្រលឹងមាន១៩ ។ នៅពេលដេកលក់ជាពិសេស គេថាព្រលឹង
នោះចាកចេញ អំពី ខ្លួន មនុស្ស ហើយហោះហើរទៅតាមការផ្សងព្រាង ។ប្រសិនបើព្រលឹង នោះទៅបាត់យូរពេក
មា្ចស់ ព្រលឹងនឹងធ្លាក់ខ្លួនឈឺ ។ ដូចនេះហើយ បានជាគេនិយមធ្វើពិធី ហៅ ព្រលឹងនេះឯង ។ ចំពោះ
ទារកដែលទើបនឹងកើតថ្មីៗ
ក៏គេប្រារព្ធពិធីនេះដែរ ។ ដំបូង គេយកចិញ្ជៀនមាសមួយវង្ស ដោត អំបោះ ឆៅហើយសំបូងសង្រូងហៅរកព្រលឹង
១៩ ឲ្យលែង នៅក្នុងព្រៃទៅ ហើយឲ្យមក ថែរក្សា ខ្លួន ទារកនេះ ។ រួចគេក៏ចងចិញ្ជៀន ដែលតំណាង
ព្រលឹងនោះទៅនឹងកដៃទារកម្ខាង ក ដៃ ម្ខាង ទៀតគេចងអំបោះឆៅ ។បន្ទាប់មកទើបគេធ្វើពិធី បង្វិលពពិល
( ពិធី នេះ គេ មិន សូវនិយម ធ្វើទេ ) ។
ក្រោយពីបានធ្វើពិធីហៅប្រលឹងរួចហើយ
គេបិទ ត្រង់បង្ហើយ របស់ទារកនូវពន្លៃ ដែល គេ ផ្លាស់ប្តូររាល់ថ្ងៃ ។ ការបិទពន្លៃនេះ មានរយៈពេលរហូតដល់ទារកមានអាយុ ៧ រឺ ៨ ខែ ។ នៅ ទី បញ្ជប់ ឆ្មបដែលជាអ្នកដឹកនាំពិធីក៏អុជទៀន ធូប ដោតទៅលើដង្វាយ
នោះ ហើយ ប្រសិទ្ធ ពរដល់កូនចៅ ។ ឪពុកម្តាយ បងប្អូន មិត្តភក្កិចូលម្នាក់ម្តងៗ ទៅប្រោះព្រំ ឲ្យ ពរជ័យ ដល់ ទារក
និង ចងដៃទារក តាមធនធានដែលខ្លួនមាន ។
សេចក្តីសង្កេត
ចំពោះពិធីផ្សេងៗ ប្រារព្ធ នៅពេលកើត
ដែលបានអធិប្បាយរៀប រាប់មកហើយនេះ គេ ពុំសូវយកមកអនុវត្តនៅសម័យនេះទេ ។ ប៉ុន្តៃនៅតាមស្រុកស្រែចំការខ្លះនៅរក្សាជំនឿ
ទំនាមទំលាប់បាន អនុវត្ត នូវពិធីបូរាណនេះនៅឡើយ ។
(ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខ្មែរ
អ្នកស្រី ត្រឹង ងា)
0 comments: