All Stories
Showing posts with label KHMER. Show all posts

Monday, September 23, 2013

Text Box: គ្រោះថ្មាក់ចរាចរណ៍នៅកម្ពុជា
 
សេចក្តីផ្តើម

ប្រទេសកម្ពុជាក្រោយពីបញ្ចប់សង្រ្គាមរ៉ាំរៃនាប៉ុន្មានទស្សវត្សកន្លងមក ប្រជាជនអស់ទុក្ខភ័យពី សង្រ្គាមក៏ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមានជាបន្តបន្ទាប់នូវទុក្ខសោកនាដកម្មផ្សេងៗ​    ដូចជាជំងឺអេដស៍​​ទឹកនោមផ្អែម ជំងឺថ្លើម បញ្ហាចំណីអាហារ បាននិងកំពុងយារយីអាយុជីវិតប្រជាជនកម្ពុជាយ៉ាងស្ងៀម ស្ងាត់បំផុតជំងឺទាំងនេះគឺជាឃាតករបិទមុខ​បានសម្លាប់ប្រជាជនខ្មែរស្ទើររៀងរាល់ថ្ងៃ។ ប៉ុន្តែបញ្ហាទាំងនេះ​ត្រូវបានរាជរដ្ឋាបាល និងអង្គការនានាបានយកចិត្តទុកដាក់ខ្លាំងណាស់ដោយផ្តោតទៅរកដំណោះស្រាយ​និងវិធានការការពារនិងទប់ស្កាត់ជាបន្តបន្ទាប់ដែលអាចនិយាយបានថាមានប្រសិទ្ធភាពខ្ពស់រហូតមកដល់ ពេលនេះ។ ដោយឡែកអ្វីដែលគួរចាប់អារម្មណ៍ និងភ័យព្រួយបំផុតនាពេលនេះ គឺការគ្រោះថ្នាក់ចរាចរ។ ពីមួយថ្ងៃទៅមួយថ្ងៃអត្រាប្រជាជនខ្មែររងគ្រោះ១០០នាក់និងស្លាប់ច្រើនជាបីនាក់ដោយយោងទៅតាមឯកសារ Note from Handicap international Belgium នៅក្នុង Cambodia Road Traffic Accident Victim Information system Annual Report 2004.រហូតមកដល់ពេលនេះអត្រានៃការគ្រោះថ្នាក់ និង ស្លាប់ហាក់មិនថយចុះឡើយ។ អត្រានៃការគ្រោះថ្នាក់និងស្លាប់ដោយសារចរាចរក្នុងប្រទេសខ្មែរបានក្លាយ ទៅជាកម្មវត្ថុដ៏ចាំបាច់ដែលត្រូវតែរកយុត្តិសាស្រ្តដើម្បីទប់ស្កាត់និងកាត់បន្ថយជាបន្ទាន់។ ដើម្បីឆ្លើយតប ទៅនឹងបញ្ហាខាងលើ យើងខ្ញុំជាកម្មសិក្សាការីវគ្គបណ្តុះបណ្តាលមធ្យមសុក្រឹតការ​នៃសាលាភូមិន្ទ​រដ្ឋបាល​ បានទទួលប្រធានបទមួយ​ស្តីពី ការកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅកម្ពុជាឆ្នាំ២០១០-២០១១ មុននឹង ធ្វើការដោះស្រាយប្រធានបទខាងលើនេះ យើងលើកជាសំណួរថា តើកត្តាអ្វីខ្លះដែលបណ្តាលគ្រោះថ្នាក់?​ ប្រការដែលជៀសវាងកត្តាគ្រោះថ្នាក់ចរាចរតើយើងត្រូវធ្វើដូចម្តេចខ្លះ?ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ តើយើងមានវិធីដោះស្រាយដោយរបៀបណា? ប្រធានបទនេះមានសារសំខាន់ណាស់ដែលប្រជាជនខ្មែរ កំពុងជួបប្រទះជារៀងរាល់ថ្ងៃដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមហើយបានបន្ស-ល់​ទុកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងូរ​បានបំផ្លាញធនធានមនុស្ស និងបាត់បង់កម្លាំងពលកម្មដែលសង្គម កំពុងត្រូវការដើម្បីកសាងប្រទេសជាតិ។

-និយមន័យ
គ្រោះថ្នាក់ចរាចរ
គ្រោះ(ន)ដំណើរកាន់យក, ការកាន់ ទទួល ,គំនិត, យក,ហេតុ, ឧបការ,អនុកូល។
ចរាចរ(កិ)ដើរទៅដើរមក,ដើរត្រឡប់ចុះត្រឡប់ឡើង។(វចនានុក្រមខ្មែរភាគ១)
តាមន័យទាំងពីរខាងលើ   យើងអាចផ្តល់និយមន័យបានថា     គ្រោះថ្នាក់ចរាចរគឺហេតុបង្កដោយ
ទោចក្រយាន​យន្តនិងយានយន្តដែលធ្វើដំណើរទៅមកតាមដងផ្លូវ

-ប្រវត្តិច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា គឺជាច្បាប់មួយដែលបាន​អនុ​ម័ត​ដោយរដ្ឋសភា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៦ កន្លងទៅ នាសម័យ​ប្រជុំ​រ​ដ្ឋ​សភាលើកទី ៥ នីតិកាលទី៣ ។ ច្បាប់នេះ បានត្រូវព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយ គ្មានការកែប្រែកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០៧ នាសម័យកាល​ប្រជុំពេញអង្គព្រឹ​ទ្ធសភា​លើក​ទីពីរ នីតិកាលទី២ និងព្រះមហាក្សត្រព្រះអង្គឡាយព្រះហស្ថ​លេខា  កាលពីថ្ងៃ ទី៨ ខែ កុម្ភៈ ឆ្នាំដដែល ។
ច្បាប់នេះមានទាំងអស់១២ជំពូក និង៩៥មាត្រា។ ច្បាប់នេះបានត្រូវបោះពុម្ពនិង​ចែកចាយ ដោយ​​​​​​គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការជន​ពិការអន្តរជាតិប៊ែលហ្សិកក្រោម​ជំនួយឧបត្ថ​ម្ភ​​​ពីសហគមន៍អ៊ឺរ៉ុបប្រជាជនជប៉ុន និងអង្គការសហប្រតិបត្តិការអន្តរជាតិ ប៊ែលហ្សិក៕

-របាយការណ៍ស្តីពីការគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០០៨-២០១០

របាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាប្រចាំឆ្នាំ២០០៨
បា​ន​​អោយ​​ដឹងថា ចំនួនអ្នកដែលស្លា​ប់ដោយគ្រោះ​ថា្នក់​ចរា​ចរ​ផ្លូវគោកបានកើនឡើងស្ទើរតែទ្វេដង ក្នុង​​​រយៈ​​ពេល៥ឆ្នាំចុងក្រោ​យ​នេះ ។ នៅក្នុងឆ្នាំ ២០០៨ គេរកឃើញថា ក្នុងមួយ​ថ្ងៃមាន​អ្នកស្លាប់បាត់​បង់ជីវិត​ដោយ​​​សារតែគ្រោះ​ថា្នក់ចរាចរប្រមាណ៤-៥នាក់៕ នៅ​ឆ្នាំ​២០០៩​អ្នក​ស្លាប់​ដោយ​​​គ្រោះថ្នាក់​ចរាចរ​ មាន​ចំនួន១.៦៥៤នាក់។ របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហាញ​ថា ​អត្រា​គ្រោះ​ថ្នាក់​​​ចរាចរ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១០​បាន​ធ្លាក់ចុះ​ជាង៥០០លើក​ បើ​ធៀប​នឹង​ឆ្នាំ​២០០៩។​ ប៉ុន្តែ​អត្រា​អ្នក​ស្លាប់​នៅ​តែ​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០០៩​។ ចំណែកឯ​នៅ​ឆ្នាំ​២០១០​អ្នក​ស្លាប់​មាន​ចំនួន១.៦៤៩នាក់។ អត្រា​របួស​បាន​ថយចុះ​ពី​ចំនួន​១០.៣១០​នាក់​នៅក្នុង​ឆ្នាំ​២០០៩។ ដោយឡែក​នៅ​ក្នុង​​ឆ្នាំ​២០១០ចុះ​មក​នៅត្រឹម​តែ៩.៥៤០នាក់។ ​រីឯ​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​បាន​ថយ​​​​​ចុះ​មក​នៅ​ត្រឹម៥.៥១៨​លើកនៅ​ក្នុង​​​​ឆ្នាំ​២០១០​។ ​ចំណែក​ឆ្នាំ​២០០៩​មាន​ចំនួនរហូតដល់ ៦.០២១​លើក។ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១០​ ចំនួន​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​រកឃើញ​ថា​មាន​ចំនួន​៣០៤០​ករណី។ ចំនួន​គ្រោះ​ថ្នាក់​​​នេះ ​បាន​បង្ក​អោយ​មាន​ជនរងគ្រោះ​សរុប​៦៣៤៦​នាក់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ​មាន​៩៣១​នាក់បាន​ស្លាប់របួស​ធ្ងន់​២៨៥៣​នាក់និង​របួស​ស្រាល ​២៥៦២​នាក់

- មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

ប្រភពចម្បងនៃគ្រោះថា្នក់ចរាចរនៅក្នុងប្រទេសកម្ពុជា គឺដោយសារកត្តា​ចម្បង​​ពីរ គឺការបើកបរ ក្នុងល្បឿន​លឿន និងការប្រើប្រាស់​គ្រឿងស្រវឹងហួស​កំណត់ក្នុងពេលបើកបរ ។
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
រូបភាពគ្រោះថ្នាក់ចរាចរណ៍ដោយ  វុធថា
របាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាបានអោយដឹងថា៤៧% នៃគ្រោះថ្នាក់ច​រាចរ​បង្ក​ឡើង​ដោយការបើកបរល្បឿនលឿន និង១៤%ផ្សេងទៀតដោយការសេព​គ្រឿង​ស្រវឹង​។ ហើយបើនិយាយអំពីជនគ្រោះដល់ជីវិតវិញ ៥១% គឺដោយសា​របើកបរក្នុង​ល្បឿន​លឿន​និង១៨%ផ្សេងទៀត បង្កឡើងដោយការសេពគ្រឿងស្រវឹង។ លើសពីនេះ​ទៀត​គឺ​ដឹក​លើសចំណុះនិង​​មនុស្សឲ្យជិះលើដំបូលឡាន។
គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ក្នុង​នោះ​មនុស្ស​២០​នាក់​ស្លាប់​បាត់បង់​ជីវិតលក្ខណៈចរាចរណ៍នៅប្រទេសកម្ពុជា​ដែល​អាច​បង្ក​ឲ្យមាន​គ្រោះថ្នាក់
ឥតគោរពច្បាប់។ អ្នកបើកបរយានជំនះដែលមានចែងនៅក្នុងជំពូក៣មាន១៨មាត្រច្បាប់ស្តីពីចរាចរផ្លូវ​គោកឆ្នាំ២០០៦(ទំព័រ១១-៣៤)        
៥-វិធីសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សម្រាប់ឆ្នាំ២០១០-២០១២

·         របៀបការពារគ្រោះថ្នាក់ចរាចរណ៍
វិធីសាស្ដ្រដ៏សំខាន់បំផុតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជា ស្ថាប័នដែល​ជាប់ពាក់ពន្ធទៅនឹងចរាចរផ្លូវគោក ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបើកបរឲ្យបានទូលំទូលាយនិងបង្កើន​ស្លាកសញ្ញាចរាចរបន្ថែមទៀតនៅកន្លែងដែលខ្វះចន្លោះ និង គំនូសបែងចែងចំណែក​ផ្លូវ​ឲ្យ​​​បាន​ត្រឹម​ត្រូវ​(line)
·         សញ្ញាចរាចរណ៍រួមមានៈ

ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀប​ចំ​ជា​ប្រព័ន្ធជាប់ទាក់ទងស៊ីចង្វាក់គ្នាជាហូរហែរនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសម​ស្រប​ល្មម​គ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុង​ប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាសឬរបស់ផ្សេងៗទៀត ឬគូសវាសនៅលើស្លាកសញ្ញា ឬប្រើប្រាស់ទម្រស្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬធ្វើ​ឲ្យ​អ្នកបើកបរចាំងភ្នែក។ អាជ្ញធរជាប់ពាក់ព័ន្ធត្រូវរឹតបន្ដឹងទៅលើល្បឿនបើកបរដោយកំណត់ឲ្យបានជាក់​លាក់ ។
·         ការចូលរួមការការពារសុវត្ថិភាព

អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច   ហើយស្ថិតក្នុងស្ថានភាព
ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវ​ឲ្យមានការរំខានឡើយ។  ​ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗ ដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ។
អ្នក​​បើរបរនិងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត។ អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្តនិងទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកការពារ សុវត្ថិភាព។ មិនត្រូវផ្ទុកមនុស្សឬទំនិញពីមុខអ្នកបើកបរ។ ត្រូវរក្សារយៈចំងាយឲ្យមានសុវត្ថិភាពរវាង​យានយន្ដនៅពីមុខ។ ឳពុកម្ដាយដែលមានទីលំនៅក្បែរផ្លូវដែលមានចរាចរណ៍មមារញឹក គួរបិទទ្វារ​របង​ជានិច្ច។ កុំទទួលទានសុរាហើយបើកបរ។ កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ ជៀសវាងការធ្វើដំណើរ​ដ៏វែងនៅ​ពេលយប់បើអាចធ្វើបាន ។ បើសិនលោកអ្នកបើកបរពេលយប់ គួរឈប់សម្រាកឲ្យស្រស់ស្រាយ លប់មុខឬទទួលទានកាហ្វេឬតែដើម្បីបំបាត់ភាពងងុយដេក។  នៅពេលយប់ដាក់បង្ហាញ​​ភ្លើងសញ្ញា​ចរាចរណ៍​បំភ្លឺតាមដងផ្លូវជានិច្ចនិងពេលយានយន្តឈប់ត្រូវបំភ្លឺសញ្ញាដល់យានយន្តធ្វើដំណើរដទៃ។ ប៉ាណូពាណិជ្ជ​​ កម្ម​ឬរូបភាពផ្សេងដែលបិទបាំងផ្លូវបែកជាបួន ផ្លូវកោងនិង ផ្នែកផ្សេងទៀតនៃផ្លូវ ត្រូវតែ​ផ្ដល់​សញ្ញា​ ឲ្យ​ដឹង​មុន។ ​ត្រូវបន្ថយល្បឿននៅតំបន់ដែលជាគ្រោះថ្នាក់ចរាចរកន្លងមក។ ត្រូវត្រួត​ពិនិត្យ​យាន​យន្ដ​របស់​លោក​​​​អ្នកជានិច្ចមុនពេលធ្វើដំណើរ។ អ្នកបើកបរមានវ័យចំណាស់ ត្រូវពិនិត្យ​ភ្នែក​តាមពេលវេលា។ អ្នកបើក​​​បរនិងអ្នក​ថ្មើរ​ជើង មិនគួរធើ្វដំណើរបទឆ្វេងស្តាំដោយបន្ទាន់ឡើយ។ ប្រើ​​​​ភ្លើង​​ស៊ីញ៉ូ​រាល់ពេល​ប្ដូរ​ទ្រូង​ផ្លូវ​ឬ​វ៉ា​យានជំនិះដទៃ ក្រលេកគ្រប់ផ្លូវមុនពេលអ្នកឆ្លង​ផ្លូវខ្វែង ទោះ​​​បីមាន​ភ្លើង​បៃតងក៏ដោយ  ព្រោះ​មនុស្ស​គ្រប់​​​រូបមិនសុទ្ធតែយកចិត្ដទុកដាក់ឡើយ។ យានយន្តគ្រប់ប្រភេទមុនពេល បទត្រូវវាយភ្លើង​ស៊ីញ៉ូក្នុងរយៈ​ចំងាយយ៉ាង​ហោចណាស់ពីរម៉ែត្រទៅបីម៉ែត្រ។ មិនគួរធើ្វបទ​ទៅ​ឆ្វេង ស្តាំដោយបន្ទាន់ឡើយ។ ប្រើ​ភ្លើង​ស៊ីញ៉ូ​​រាល់​ពេល​ប្ដូរទ្រូងផ្លូវ ឬវ៉ាយានជំនិះដទៃ។​  អ្នកថ្មើរ​ជើងមុននឹង​ឆ្លងផ្លូវត្រូវមើលឆ្វេង ស្តាំមិន​ត្រូវឆ្លង​ទាំងប្រថុយប្រថានជាហេតុបណ្តាលឲ្យគ្រោះថា្នក់ជាយថាហេតុបាន។​ ពេលឈប់ឬខូចរថយន្តតាមដងផ្លូវ​ សាធារណៈត្រូវដាក់ស្លាកសញ្ញាជាសម្គាល់។

សេចក្តីសន្និដ្ឋាន

          ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជាបាន ​លុះត្រាតែរាជរដ្ឋាភិបាលនិងប្រជាជន ទូទៅចូលរួមសហការណ៍គ្នាដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួន។
          រាជរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍​ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងអនុ វត្តច្បាប់ឲ្យបានល្អ។         
          មន្ត្រីរាជការត្រូវធ្វើជាគំរូក្នុងការអនុវត្តច្បាប់ជាពិសេសមន្រ្តីប៉ូលីសចរាចរណ៍ត្រូវ​បំពេញកាតព្វកិច្ច និងតួនាទីរបស់ឲ្យបានជាដាច់ខាតជៀសវាងការប្រព្រឹត្តខុសទៅនឹងច្បាប់ដែលមានចែង។
          ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងយល់ច្បាប់ចរាចរណ៍និងស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទដែល មាន បិទនៅតាមដងផ្លូវនានានិងចូលរួមគោរពច្បាប់ដោយឯង។
          អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានក្រមសីលធម៌ និងសុជីវធម៌អនុគ្រោះដល់គ្នានិងគ្នា។
ការយល់ដឹងពីសុវត្ថិភាពគួរត្រូវចាប់ផ្ដើមពីកុមារភាពដោយសារវាលំបាកបញ្ជ្របការយល់ដឹងដល់មនុស្សដែលពេញវ័យ ។ ប្រសិនបើការយល់ដឹងអំពីចរាចរណ៍ផ្ដល់ដល់កុមារតាំងពីតូចមកនោះសុវត្ថិភាពគឺជាទម្លាប់ទៅហើយ ។ ដូច្នេះ ចូរបញ្ជ្រាបចំនេះអំពីសុវត្ថិភាពតាមដងផ្លូវ និងការយល់ដឹង ជាទូទៅដល់បុត្ររបស់លោកអ្នកកំឡុងកុមារភាពមក ជាការប្រសើរមុនពេលអាយុ ៦ឆ្នាំ ។
វីឌីអូ, ឬ កុំព្យូទ័រហ្គេមដែលបំប៉នដល់ការប្រណាំង(ឡាន ម៉ូតូ) គួរត្រូវបានហាមឃាត់ ដោយអាណាព្យាបាល ព្រោះវាអាចបង្កើតទំលាប់ប្រណាំងដល់ក្មេង ។ ឮ
·         កុំឲ្យកូនរបស់លោកអ្នកទស្សនាកីឡាបែបយានយន្ដ ជាពិសេសការប្រណាំងតែម្ដង។
·         កុមារអាចមើល ភាពយន្ដ ស៊េរីនៃការប្រណាំង ការផ្សាយពាណិជ្ជកម្ម ទាក់ទងនឹង ការប្រណាំង ការបើកបរលើសល្បឿនកំណត់ ការបើកបរដោយប្រថុយគ្រោះថ្នាក់ បានលុះត្រាតែមានការត្រួតពិនិត្យដោយអាណាព្យាបាល ឬឳពុកម្ដាយ ។ ប្រាប់ពួក គេអំពីគ្រោះថ្នាក់របស់វា នៅពេលពួកគេជាកុមារ។
·         កុមារក្រោមអាយុកំណត់ មិនគួរត្រូវអនុញ្ញាតឲ្យជិះកង់តាមផ្លូវមមារញឹក ឬផ្លូវដែលយានយន្ដច្រើនកំពុងចារាចរណ៍នោះទេ ។ ឳពុកម្ដាយដែលមានទីលំនៅ ក្បែរផ្លូវដែលមានចរាចរណ៍មមារញឹក គួរបិទទ្វាររបងជានិច្ច ។
·         អ្នកបើកបរម៉ូតូ គួរពាក់មួកសុវត្ថិភាព ។ អ្នកអង្គុយពីក្រោយក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ។
·         បើសិនពុំមានមួកសុវត្ថិភាព មិនត្រូវទទួលដោយសារឡើយ ។
·         ត្រូវដាក់ខ្សែមួកការពារឲ្យបានត្រឹមត្រូវ បើពុំនោះទេ វាមិនអាចជួយអ្នកពេលមាន គ្រោះថ្នាក់បានទេ ។
·         ត្រូវប្រាកដថាមួកសុវត្ថិភាពរបស់អ្ន​កមានគុណភាពល្អ លំដាប់ ISI
·         កុំទទួលទាសុរាហើយបើកបរ
·         កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ
·         ជៀសវាងការធ្វើដំណើរដ៏វែងនៅពេលយប់ បើអាចធ្វើបាន ។ បើសិនលោកអ្នកបើក បរពេលយប់ គួរឈប់សម្រាកឲ្យស្រស់ស្រាយ លប់មុខ ឬ ទទួលទានកាហ្វេ ឬ​តែ ។ ឲ្យប្រាកដថា ខ្លួននៅរឹងប៉ឹង មិនងងុយដេក ។
·         តែងមានការដាក់បង្ហាញភ្លើងសញ្ញាចរាចរណ៍ជាប់រហូតពេលយប់ និងពេលឈប់
សម្រាក  ។ វាគ្រោះថា្នក់ណាស់ ដូច្នេះ ត្រូវមានសញ្ញាគ្រោះថ្នាក់នៅផ្លូវបែកជាបួន ដោយ មានភ្លើងសញ្ញាជាប់រហូត ។ ប៉ាណូពាណិជ្ជកម្ម ឬរូបភាពផ្សេង ដែលបិទបាំងពីគំហើញផ្លូវ បែកជាបួន ផ្លូវកោង និងផ្នែកផ្សេងទៀតនៃផ្លូវ ត្រូវតែផ្ដល់សញ្ញាឲ្យដឹងមុន ។
·         ត្រូវ​បន្ថយល្បឿននៅតំបន់ដែលជាគ្រោះថ្នាក់ចរាចរណ៍កន្លងមក
·          ត្រូវត្រួតពិនិត្យយានយន្ដរបស់លោកអ្នកជានិច្ចមុនពេលធ្វើដំណើរវែងឆ្ងាយ
·          អ្នកបើកបរមានវ័យចំណាស់ ត្រូវពិនិត្យភ្នែកតាមពេលវេលា
·         ថ្លុកទឹក ឬ មែកឈើតាមផ្លូវ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ដោយសារការមើលមិន ឃើញនេះ ធ្វើឲ្យអ្នកថ្មើរជើង ឬ អ្នកបើកបរបទទៀចំហៀងផ្លូវជាបន្ទាន់ ហើយក៏បណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ ។ អ្នកបើកបរ និង អ្នកថ្មើរជើង មិនគួរធើ្វដំណើរបទទៅចំហៀងដោយបន្ទាន់ឡើយ ។
·         ប្រើភ្លើងស៊ីញូរាល់ពេលប្ដូរទ្រូងផ្លូវ ឬ វាយានជំនិះដ៏ទៃ
·         ក្រលេកគ្រប់ផ្លូវមុនពេលអ្នកឆ្លងផ្លូវខ្វែង ទោះបីមានភ្លើងបៃតងដោយ ព្រោះ មនុស្សគ្រប់រូប មិនសុទ្ធតែយកចិត្ដទុកដាក់ឡើយ

គ្រោះថ្នាក់ចរាចរៈ

Posted at 8:58 AM |  by Unknown

ICE Logo
ICE room;02

                                   វប្បធម៌ខុសគ្នារវាងមនុស្ស ​ ក្មេង  និង  ចាស់
                                  
មនុស្សក្មេង

-ដើរលេងច្រើន
-គិតខ្លី ធ្វើអ្វីៗ ទៅតាមអំពើចិត្ត
-ចូលចិត្តសំភារៈទំនើប
-ឆាប់ខឹង​ ឆាប់ស្រឡាញ់ ឆាប់ជឿគេ
-មិនទទូលខុសត្រូវ កុហុកច្រើន
-មិនចូលចិត្តការសិក្សា និងមានមិត្តច្រើន
-សេពគ្រឿងស្រវឹង គ្រឿងញៀន
-ត្រូវការសេរីភាព
-មើលទូរទស្សន៍
-អានរឿងរ៉ូមែនទិច
-ចាយវាយប្រើប្រាស់សម្ភារៈខ្ជៈខ្ជាយ
-ធ្វើដោយមិនគិតអំពីប្រពៃណី
-ក្មេងមិនធ្លាប់ចាស់
-មិនសូវមានបទពិសោធន៍
-ឆាប់ទទូលវប្បធម៌បរទេស
-ក្មេងចូលចិត្តស្តាប់ចំរៀង
-ចូលចិត្តធ្វើជំទាស់
-ពុំសូវមានជំនឿ
-ក្មេងជាសេដ្ឋី

មនុស្សចាស់

-មានគំនិតចាស់ទុំ
-ត្រូវការភាពស្ងៀមស្ងាត់
-ចេះទុកដាក់ទ្រព្យសម្បត្តិ
-ចូលចិត្តធ្វើបុណ្យ
-ធ្វើការមានឆន្ទៈ
-វិភាគពីបញ្ហាផេ្សងៗ
-មានភាពអត់ធ្មត់ និងចូលចិត្តប្រៀនប្រដៅ
-គិតគូរអំពីប្រពៃណីទំនៀមទំលាប់
-ជឿលើអបីយ៍ជំនឿច្រើន
-ចូលចិត្តសា្តប់ព្រះធម៌ អាន និង ស្តាប់ពត៌មាន
-អត្តនោម័តចំពោះអំពើដែលគាត់ធ្វើ
-ពិបាកអូញទាញ
-មានបទពិសោធន៍ច្រើន
-ចាស់ជាអ្នកក្រ
-ចាស់ធ្លាប់ជាក្មេង

ភាពដូចគ្នា
-ចូលចិត្តសប្បាយ                           -ចង់មានសេរីភាព
-ចូលចិត្តទំនាក់ទំទង                                       -ចង់មានជីវភាពធូរធារ
-ចូលចិត្តល្បែងកំសាន្ត                     -ចង់រស់ខ្លាច ស្លាប់
-ពិភាក្សាពីនេះពីនោះ                              -​ចង់បានជោគជ័យ ខ្លាចបរាជ័យ
-មា​នមនោសញ្ចេតនា                              -ចង់បានសុភមង្គល
-ស្រឡាញ់ជាតិ សាសន៍ខ្លួន                       -ខ្លាចបាត់របស់ជាទីស្រឡាញ់
-ចូលចិត្តឲ្យគេគោរព                                       -គោរពសាសនា
-ចូលចិត្តការសសើពីអ្នកដ៌ទៃ                      -ឆាប់ខឹង     -ចង់បានការថា្នក់ថ្នម

Posted at 8:57 AM |  by Unknown

Rounded Rectangle: សាស្រា្តចារ្យៈ ឆាយ ខុម
និស្សិតៈ         វ៉ន ពៅ
បន្ទប់ៈ           ០២
                                                                 វិទ្យាស្ថានអប់រំនៃកម្ពុជា
                                                                
Oval: របៀបសម្រាលកូនខ្មែរ ពីបុរាណ
 
យើងចែកចេញជាបីដំណាក់ការ គឺ មុខពេលកើត ពេលកើតនិង ក្រោយពេលកើត ។
១ -មុនពេលកើត
            ដើម្បីរក្សាគភ៌ ឲ្យបាន គង់វង្ស ល្អ និង ឆ្លងទន្លេបានរហ័ស ស្រ្តីជាម្តាយត្រូវដើរ តាមកន្លង ប្រពៃណៃពីបូរាណ ដោយកាន់ត្រណមជាច្រើនដូចជា ៖
-       កុំបរិភោគអាហារមានជាតិហីរ នាំឲ្យក្រហលក្រហាយដល់កូនក្នុងផ្ទៃ
-       កុំស្លៀកពាក់រឹតតឹងពេក នាំឲ្យចង្អៀតចង្អុលដល់កូន
-       កុំឈោងយករបស់ដែលខ្ពស់ផុតពីដៃ នំាឲ្យរបូតទងសុកពីមាត់កូន
-       កុំបរិភោគបបរ នាំឲ្យកូនកើតមកមិនស្អាត ( មិនជ្រះ )
-       បើមានសូរគ្រាស ឬ ចន្ទគ្រាស ត្រូវ យកអកកំបោរមកដាក់លើ ពោះ
ដើម្បីជួយសង្កត់ទារក នៅក្នុងផ្ទៃកុំឲ្យភ័យ ឬ ភ្ញាក់ផ្អើល និងមហិទ្ធិរិទិ្ធ រាហូ បើមិន បានធ្វើ បែប នេះ ទេ កូនកើតមកនិងត្រូវល្ងីល្ងើរមិនគ្រប់ដប់ (រឺ ហៅថា រាហ៍គន្លង ) ។
            ក្រៅពីត្រណម ដែលទាក់ទងទៅនិងសុខភាព ព្រមទាំងចិត្តគំនិតកូន នៅមានត្រណម ច្រើនបែបច្រើនយ៉ាងទៀត ដែលទាក់ទងនិងការឆ្លងទន្លេបានរហ័យ របស់ស្រ្តីជាម្តាយដួចជា៖
- កុំដេកថ្ងៃ កុំងូតទឹកយប់ នំាឲ្យកូនថ្លោសពិបាកកើត
- កុំអង្គុយមាត់ទ្វេ ឬ មាត់ជណ្តើរ នំាឲ្យកូនកើតមិនរួច
- កុំទៅសួរសុខទុកអ្នកដែលកើតកូនពិបាក
- កុំដេកដំអក់ ត្រូវរហ័យរហួនក្រោកមុនប្តី នាំឲ្យកើតកូនបានស្រួល
លើសពីនេះត្រូវរកថ្នាំមកជំនួយ ឲ្យសម្រាលកូនរហ័ស ទុកស្ងោរផឹកនៅពេល គ្រប់ខែ។
លុះផ្ទៃពោះកាន់តែចាស់ខែហើយ គេត្រូវប្រុងប្រៀបរកទុកជាស្រេច នូវរបស់របរចាំ
បាច់នៅពេលឆ្លងទន្លេ ឬក្រោយពេលឆ្លងទន្លេ ដូចជាអុស ឬធ្យូង ថ្នាំសង្កូវ ស្ងោរ ឬ ត្រាំស្រា រណ្តាប់រៀបចំពិធីផ្សេងៗ ដូចជាស្រូវពន្លៃ ( ស្រូវមួយស្អីដែលគេដាក់ ជូនឆ្មបនៅ ពេល បង្កក់ កូន ខ្ចី ) ទៀន ធូប ក្រមួនសុទ្ធ ជាដើម ។

២- ពេលកើត
            នៅពេលឈឺពោះដំបូង បុរស​ជាប្តី រឺជាឪពុក រឺបង ប្អូន ត្រូវរត់ទៅតាម យាយម៉ប ដែល នៅ ក្នុងភូមិ នោះរឺភូមិជិតខាង​ឲ្យមកជួយសំរាលកូន ។ សូមបញ្ជាក់ថាឆ្មបនៅសម័យមុនពុំ បានរៀនសូត្រខាងវិជ្ជា ឆ្មបដូចសម័យនេះ ទេ គឺគ្រាន់តែចេះដឹងតៗគ្នាតាមរបៀបអ្នកស្រុក ។
            នៅតំបន់ខ្លះ ក្នុងពេលដំពុងឈឺពោះ គេរៀបចំពិធីបន់ស្រន់ យ៉ាងតូចមួយដល់ វត្ថុ សក្តិសិទ្ធិ ឬ អ្នកដូនអ្នកតា សុំឲ្យការឆ្លងទន្លេ ប្រព្រឹត្តទៅដោយសុខសប្បាយ កុំបីជួប ប្រទះ នឹង គ្រោះថ្នាក់ឬ ឧបសគ្គ ណាមួយសោះឡើយ ។
            ៣-ក្រោយពេលកើត
            លុះឆ្លងទន្លេ រួចហើយ ស្រ្តីម្តាយនិយមអាំងភ្លើងចំនួន៣ ថ្ងៃ ឬ មួយអាទិត្យ(បើកូនដំ បូង ) ដោយមានជំនឿថាក្លាចក្រែងមានខ្មោចព្រាយ​ មកបៀតបៀនដល់ម្តាយ និង​កូនខ្ចី អាចារ្យ បានសូត្រមន្តអាគមន៍ ព័ទ្ធអំបោះឆៅ​ជុំវិញ ( ព័ទ្ធសីមា ) ប៉ុន្តែគេអាចគូសខ្វែងនៅលើ សសរ ដោយកំបោរស រឺបិទខ្វែងដោយក្រមួនសុទ្ធក៏បាន ជួនការគេយកកាំបិតឬ កន្រ្ទៃទៅ ដាក់ លើក្បាលដំណេកកូនខ្ចី នោះថែមទៀត ។ ក្រៅពីនេះ មាន ត្រណម ចំពោះអ្នកអាំងភ្លើង មិន អោយក្រោក ពីដំណេកនិយាយឆ្លើយឆ្លងជាមួយភ្ញៀវ  រឺញាតិមិត្ត ដែលមកសាកសូរនោះទេ ប៉ុន្តែ​ អាច និយាយទាក់ទងជាមួយអ្នកថែភ្លើង បានគ្រប់បែបយ៉ាង ។ លុះ ដល់ថ្ងៃទម្លាក់ចង្រ្កាន ទើប ផុត ត្រណមនេះ ។
            មានពិធីមួយប្រព្រឹត្ត ឡើងនៅពេលទំលាក់ចង្រ្កាន ។ ឆ្មបបានប្រារព្ធពិធីនេះដោយ យក ពំនួតបាយសិង្យាដ បួនដុំដាក់លើស្លឹកចេក ហើយសូត្រ បន់ស្រន់ដល់ព្រះធរណី​និងមេបាល សុំឲ្យជួយការពាម្តាយ និងកូនខ្ចីនេះផង រួចហើយក៏បោះបាយនោះទៅដី ព្រមទាំង សូត្រអង្វរ ខ្មោច ព្រាយ បិសាច​កុំឲ្យមកយាយី ។ លុះចប់ពិធីហើយ​ភ្លើងចង្រ្កានក៏ ត្រូវពន្លត់ទៅវិញ ​​ដោយ អ្នកដែលបានបង្កាត់ភ្លើងដំបូងនោះ ។ ជាទូទៅ ស្រ្តីម្តាយអាចនៅ អាំងភ្លើង ច្រើនថ្ងៃតទៅ ទៀត ក៏បាន ។
            នៅពេលបន្ទាប់នោះ ស្រ្តីម្តាយក៏បានប្រារព្ធពិធីជូនរង្វាន់ និងពិធី សុំខមាទោស ចំពោះ ឆ្មប ដែលបាននឿយហត់និងសំបាកផ្សេង ៗ ចំពោះរូបខ្លួន ក្នុងពេលឆ្លងទន្លេ ។ នៅតំបន់ខ្លះ បុរស ជាប្តីក៏ បានចូលរួមក្នុងពិធីសុំខមាទោស ជាមួយភរិយាដែរ ។ ប្រសិន បើគេ ពុំបាន បំពេញ ការសុំខមាទោសនេះទេ គេ មានជំនឿថា ស្រ្តីម្តាយ និងត្រូវទទួលទណ្ឌកម្ម នៅជាតិ ខាង មុខៗ ទៀតដោយ ត្រូវទូលកន្ទេលរត់តាមសុំទោលឆ្មបហើយ គេថា ឆ្មបនោះមិនទាំង ងាក មើលនិង ឆ្លើយតមមកវិញផង ។
            បន្ទាប់មកទៀត តាមទំនាមទម្លាប់គ្រួសារ ឪពុកទារកត្រូវ​ យក សុក​ទៅកប់ឬ ទៅដុត ឬ ដាក់លើប្រគាបឈើ​ ដោយជ្រើសរើសនូវទិសណាល្អផង ។​
            នៅថ្ងៃដដែលនោះមានពិធីផ្សេងប្រារព្ធឡើង ដើម្បីប្រកក់ប្រសិទ្ធិ ដល់ទារក ។គេដាក់ទា រកនៅចំកណ្តាលបន្ទប់ ក្បែរម្តាយ ក្បាលបែរ ទៅទិសខាងកើត ។ នៅចុង ជើងទារកនោះ​មាន ស្រូវ ពន្លៃ និង ថាសដង្វាយ ដូចជាថាសម្ហូប  ថាសសំលៀកបំពាក់ និង គ្រឿងអលង្ការជាដើម ។
            ឆ្មបចាប់ផ្តើមពិធី ដោយអុជទៀនធូបអញ្ជើញ ព្រះធរណី​  ដើម្បីសុំឲ្យព្រះអង្គជួយទារកឲ្យ បានជោគជ័យ គ្រប់ប្រការទៅអនាគត ។ រួចហើយ ឆ្មបនោះយកទឹកខ្មៅចិន ដែលលាយនឹង ទឹកដោះម្តាយ ឬស្រាទៅលាបចិញ្ចើមនិងសក់ទារក ។ ពិធីនេះគេហៅ ថាពិធី បើកភ្នែក ” ។ បន្ទាប់មកគេធ្វើពិធីកាត់សក់ព្រៃ គឺ កាត់បន្តិចនៅលើបង្ហើយ ដាក់ទៅក្នុង កូនកន្ទោង មួយ ដែលគេបន្ថែមម្ហូបចំណី និង ច្រូចស្រាបន្តិចរួចគេយកកន្ទោង​នោះចេញទៅក្រៅ​សម្រាប់ ជា ដង្វាយ ដល់ព្រះធរណី ។ តមកទៀត ទើប ដល់ពិធីហៅព្រលឹងឬ ជញ្ជាត់ព្រលឹង ។   តាមជំនឿ គេថាព្រលឹងមាន១៩ ។ នៅពេលដេកលក់ជាពិសេស គេថាព្រលឹង នោះចាកចេញ អំពី ខ្លួន មនុស្ស ហើយហោះហើរទៅតាមការផ្សងព្រាង ។ប្រសិនបើព្រលឹង នោះទៅបាត់យូរពេក មា្ចស់ ព្រលឹងនឹងធ្លាក់ខ្លួនឈឺ ។ ដូចនេះហើយ បានជាគេនិយមធ្វើពិធី ហៅ ព្រលឹងនេះឯង ។ ចំពោះ ទារកដែលទើបនឹងកើតថ្មីៗ ក៏​គេប្រារព្ធពិធីនេះដែរ ។ ដំបូង គេយកចិញ្ជៀនមាសមួយវង្ស ដោត អំបោះ ឆៅហើយសំបូងសង្រូងហៅរកព្រលឹង ១៩ ឲ្យលែង នៅក្នុងព្រៃទៅ ហើយឲ្យមក ថែរក្សា ខ្លួន ទារកនេះ ។​ រួចគេក៏ចងចិញ្ជៀន ដែលតំណាង ព្រលឹងនោះទៅនឹងកដៃទារកម្ខាង​ ក ដៃ ម្ខាង ទៀតគេចងអំបោះឆៅ ។បន្ទាប់មកទើបគេធ្វើពិធី បង្វិលពពិល ( ពិធី នេះ គេ មិន សូវនិយម ធ្វើទេ ) ។
            ក្រោយពីបានធ្វើពិធីហៅប្រលឹងរួចហើយ គេបិទ ត្រង់បង្ហើយ របស់ទារកនូវពន្លៃ ដែល គេ ផ្លាស់ប្តូររាល់ថ្ងៃ ។ ការបិទពន្លៃនេះ  មានរយៈពេលរហូតដល់ទារកមានអាយុ ៧ រឺ ៨ ខែ ។  នៅ ទី បញ្ជប់     ឆ្មបដែលជាអ្នកដឹកនាំពិធីក៏អុជទៀន ធូប ដោតទៅលើដង្វាយ នោះ ហើយ ប្រសិទ្ធ ពរដល់កូនចៅ ។ ឪពុកម្តាយ បងប្អូន មិត្តភក្កិចូលម្នាក់ម្តងទៅប្រោះព្រំ ឲ្យ ពរជ័យ ដល់ ទារក និង ចងដៃទារក តាមធនធានដែលខ្លួនមាន ។
            សេចក្តីសង្កេត
            ចំពោះពិធីផ្សេងៗ ប្រារព្ធ នៅពេលកើត ដែលបានអធិប្បាយរៀប រាប់មកហើយនេះ គេ ពុំសូវយកមកអនុវត្តនៅសម័យនេះទេ ។ ប៉ុន្តៃនៅតាមស្រុកស្រែចំការខ្លះនៅរក្សាជំនឿ ទំនាមទំលាប់បាន អនុវត្ត នូវពិធីបូរាណនេះនៅឡើយ ។
            (ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខ្មែរ អ្នកស្រី ត្រឹង ងា)

យើងចែកចេញជាបីដំណាក់ការ គឺ មុខពេលកើត ពេលកើតនិង ក្រោយពេលកើត

Posted at 8:55 AM |  by Unknown

Sample Video Widget

Flag Counter

ONLINE

English French German Spain Italian Dutch Russian Portuguese Japanese Korean Arabic Chinese Simplified

Search This Blog

MOVIES

Followers

Counter

515 loyal readers
RSS feed | E-mail

អាកាសធាតុ

© 2013 chansothy. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top