ជំពូកទី ១
ប្រវត្តិដើមរបស់កុំព្យូទ័រ
(History of Computer)
១-១ ជំនាន់របស់កុំព្យូទ័រ (The Computer’s Generation)
ឈានចូលសតវត្សទី២១នេះមនុស្សទាំងអស់ពិតជាបានដឹងបានឮពីកុំព្យូទ័រ
គ្រប់គ្នា។ បច្ចេកវិទ្យាទាំងអស់របស់កុំព្យូទ័រ ក៏មានការវិវត្តន៍យ៉ាងឆាប់រហ័សហួសពីការ
ស្មាន ប៉ុន្ដែមុនឈានដល់ពេលកុំព្យូទ័របានឆ្លងកាត់សម័យកាលវិវត្តន៍មួយយ៉ាងយូរ ។
ឥឡូវសួមយើងទាំងអស់គ្នាក្រឡេកមកតាមដានពីអតីតរបស់កុំព្យូទ័រវិញម្ដង ។
១-២ ដំណើរការវិវត្តន៍របស់កុំព្យូទ័រ
ឧបករណ៍ដែលបានបង្ហាញពីលក្ខណៈរបស់កុំព្យូទ័រមុនដំបូងបំផុតគឺក្បាច់គិតលេខបុរាណរបស់ចិន
Abacus
៦០០ឆ្នាំ មុនគ្រឹស្តសករាជ ដែលមានតការតាងនូវទីតាំងនៃលេខនិងប្រមាណវិធីបូក-ដក
បានយ៉ាងរហ័សនិងត្រឹមត្រូវឥតខ្ចោះ ។ ចូលដល់សតវត្សទី១៧ មានការបង្កើតនូវម៉ាស៊ីនគិតលេខដំបូងបំផុតដោយលោក
Blais
Pascal (1623-1662) ឈ្មោះថា “Pascaline Caculator” ជនជាតិបារាំង ។
មានឧករណ៍ថ្មីមួយទៀតជាប្រភេទឧបករណ៍ ដើរដោយកម្លាំងមេកានិចសុទ្ធសាធតែវាអាចធ្វើបានតែ
ប្រមាណវិធីបូក និង ដកប៉ុណ្ណោះ ។
Ü នៅឆ្នាំ១៦៧៣ មានជាតិអាល្លឺម៉ង់ Gottfried
Whihelm Won Leibniz (1646-1716) ជាអ្នកបង្កើតនូវ Differential
Calculus បានកែប្រែម៉ស៊ីនរបស់លោក Pascal ដើម្បីឲ្យវាអាចធ្វើប្រមាណវិធីគុណ
និងចែកបាន ។
Ü នៅដើមសតវត្សទី១៨ លោក Charles
Babbages មានគំនិតក្នុងការបង្កើតម៉ាស៊ីន ដែលអាចមានលទ្ធភាពដោះស្រាយសមីការ
Complex និងបោះចេញជាលទ្ធផល
(Output)មកខាងក្រៅ ក៏ប៉ុន្ដែគាត់ពុំបានសម្រេចក្នុងការបង្កើតនូវម៉ាស៊ីនបែបនេះឡើយ។ គាត់បានត្រឹមតែបង្កើតនូវម៉ាស៊ីនគណនាឈ្មោះថា
“Analysis
Engines” ដែលអាចគណនាប្រមាណវិធីបូក ដក គុណ និងចែក ។ ម៉ាស៊ីននេះមានសមត្ថភាពរអាចរក្សាទុកនូវ
Instruction
មួយចំនូនដែលជាគោលគំនិតមួយសម្រាប់អ្នកវិទ្យាសាស្រ្តជំនាន់ក្រោយធ្វើការស្រាវជ្រាវបង្កើតនូវកុំព្យូទ័រ
។
Ü រហូតដល់សតវត្សរ៍ទី២០ អ្នកប្រាជ្ញនានាបានស្រាវជ្រាវ និង បង្កើតនូវម៉ាស៊ីនថ្មីៗ
ជាច្រើន។ ដូចជានៅ ឆ្នាំ១៩៣៧ ក្រោមការស្រាវជ្រាវរបស់ Jonh V.Atanasoff
និង Clifford Berry បានបង្កើតនូវម៉ាស៊ីនមួយឈ្មោះថា
ABC
(Atanasoff-Berry Computer) ដែលមានប្រើ Magnetic Drum 2 និង Vacuum
tubs 30 ប្រើប្រាស់ Central Processing Unit ធ្វើពី
Vacuum tubs ចំនួន២១០ ។ វាមានសមត្ថភាពដោះស្រាយបានត្រឹមតែសមីការ តូចៗតែវាពុំអាចបញ្ចេញ
(Output)
ផុតមកក្រៅបានទេ ។ ក្នុងឆ្នាំ ១៩៣២-១៩៤៤ មានការបង្កើតនូវម៉ាស៊ីនមួយឈ្មោះថា
Mark
I Computer ជាប្រភេទត្រូតពិនិត្យស្វ័យ ប្រវត្តិរៀបចំដោយ Howard Mark H.
Aiken សហការណ៍ជាមួយ IBM Howard Mark I ម៉ាស៊ីននេះប្រើ
Tap,
punch card និង 430 switches ដើម្បី Input និង Output
វាមាន បណ្ដោយប្រហែល 50 feet និង
ទទឹង 8
feet អាចធ្វើប្រមាណវិធីបូក-ដក-គុណ និង ចែក ដែលចំណាយពេល ០.៣ វិនាទី សម្រាប់បូកលេខ២ខ្ទង់ រីឯ ៤.៥ វិនាទី សម្រាប់គុណលេខចំនួន២ខ្ទង់ ។
ការវិវត្តនេះធ្វើឲ្យគេអាចបែងចែកកុំព្យូទ័រជា ៥
ជំនាន់ ដូចតទៅ ៖
µ ជំនាន់ទី ១ (១៩៥៩-១៩៦៣) កុំព្យូទ័រមានការប្រប្រាស់ Punch Card និង Magnetic Tap ដើម្បី Input
និង Output ជាប្រភេទ “Large-Scale
Electronic Computer” មានទំហំធំប្រើ Memory ផ្គុំឡើងដោយរាប់រយ Vacuum
tubes ឡើងទៅ ។
ឧទាហរណ៍ដូចជា ៖
- ENIAC
(Electronic Numeric Integrator and Computer) បង្កើតដោយសាស្រ្តាចារ្យ
J.
Presper E Ckert និង Jonh Mauchly ទំហំធំជាង Mark
I ២ដង, បណ្ដោយ 80 feets, និង ទទឹង 18 feets រួមមានជាង 18000 Vacuum
tubes តែល្បឿនគណនារបស់វាលឿនជាង ១០០ដង បើប្រៀបធៀបជាមួយ Mark I។
- EDVAC
(Electronic Disorete Variable Automatic Computer) ដោយសារ
EDVAC មានវិបត្តិនៅលើខ្សែ board គេបានច្នៃបង្កើតនូវម៉ាស៊ីនថ្មីដែលអាច
មានលទ្ធភាពផ្ទុកព័ត៌មានជាលក្ខណៈ
Electronic
ដោយប្រើប្រាស់ប្រព័ន្ធ គោល២ ((Binary Number) ។ ភាពប្រសើររបស់វាគឺកាត់បន្ថយអំពូល ។ ម៉ាស៊ីននេះបង្កើតដោយ Dr. Jonh von Newman នៅឆ្នាំ១៩៤៩
។
- UDSAC
(Electronic Delay Storage Automatic Calculator) បង្កើតស្ទើរតែ
ដំណាលគ្នានិង EDVAC
ដោយលោក Mayrice Wilkes
(May 1949)
អាចធ្វើប្រមាណវិធីបូកក្នុងរយៈពេល 1500 Microseconds និង
គុណរយៈពេល 4000 Microseconds ។
- UNIAC (Universal
Automatic Computer) ជាប្រភេទកុំព្យូទ័រដំបូងដែលមានលក្ខណៈពិសេសដោយអនុវត្តលើដំណើរការទិន្នន័យប្រើប្រាស់ក្នុងការិយាល័យ និងមុខជំនួញបង្កើតដោយក្រុមហ៊ុន
GEC
(General Electric Cooperation) ។ ក្នុងជំនាន់ទី១ នេះកុំព្យូទ័រមានគុណវិបត្តិយ៉ាងច្រើនគឺៈ គណនាពុំបានរហ័ស មានការចងចាំតិច (Low Memory), មានទំហំធំៗគឺស្មើនឹងបន្ទប់ដ៏ធំមួយ, ឆាប់ឡើងកំដៅព្រោះប្រើប្រាស់អំពូលច្រើន (Vacuum) ។
µ ជំនាន់ទី
២ (១៩៦៤-១៩៧០) ក្នុងដើមសតវត្សទី៦០ Transistors
ត្រូវបាន គេរកឃើញ
និង យកមកធ្វើជាគ្រឿងកុំព្យូទ័រជំនួសVacuum tubes ។ នៅ
ជំនាន់នេះកុំព្យូទ័រមានទំហំតូចគួរឲ្យទុកចិត្ត
និង ធ្វើការលឿនជាង ជំនាន់ ទី១ (104 I 105 ក្នុង១វិនាទី) ។
µ ជំនាន់ទី ៣ (១៩៦៤-១៩៧០) ក្នុងកំឡុងនេះមានការបង្កើតនូវ
IC (Integrated
Circuit ជាបច្ចេកវិទ្យាអាចបង្រួម Transistors
រាប់ពាន់មកប្រើលើ Chip
តែមួយ)
សម្រាប់ធ្វើជាគ្រឿងរបស់កុំព្យូទ័រជំនួសឲ្យ Transistors ។
IC
បានប្រើក្នុង CPU
ធ្វើឲ្យម៉ាស៊ីនកុំព្យូទ័រកាន់តែមានសមត្ថយ៉ាងភាព
ខ្ពស់មាន
Memory កើនឡើងដល់ច្រើន
MB និងល្បឿនលើសពី 106 i
107 /វិនាទី ។ ក្នុងជំនាន់នេះកុំព្យូទ័រអាចសរសេរអត្ថបទ
និងប្រើក្រា ភិចបាន ព្រមទាំងមានសមត្ថភាព Support
Multi-Programming
(Run Program ជាច្រើនក្នុងពេលតែមួយ) ។ មានការបង្កើតនូវ Operating
System (OS) និង Application
Software ផ្សេងៗទៀត ។ ហើយយើងឃើញទំហំរបស់កុំព្យូទ័រកាន់តែកែប្រែពីធំ
មកតូច ។
µ ជំនាន់ទី ៤ (១៩៧១-បច្ចុប្បន្ន) Microprocessor
(CPU) មុនដំបូងគេបង្អស់ត្រូវបានបង្កើតឡើងដោយលោក
Ted Hoff ក្នុងឆ្នាំ១៩៦៩
ជាប្រភេទ 4004 Processors សម្រាប់ Intel Operation ។
- Personal
Computer មុនដំបូងគេត្រូវបង្កើតឡើងដោយក្រុមហ៊ុន
IBM នៅ
ឆ្នាំ១៩១៨ ជាប្រភេទកុំព្យូទ័រប្រើប្រាស់ 8088 Processors ដែលមាន Memory តែ 64 MB ប៉ុណ្ណោះ ។ ក្រោយមក IBM ក៏បង្កើតនូវ Model បន្តបន្ទាប់ដែល Memory កើនរហូតដល់ 128 KB, 256KB… ។ PC ពេលនោះប្រើប្រាស់នូវ DOS (Disk
Operating System) ជា OS
សម្រាប់ដំណើរការម៉ាស៊ីន ។ ភាពរីកចម្រើនរបស់
IC អាចឲ្យគេបែងចែកជាបួនដំណាក់កាល
៖
¥ SSI (Small Scale
Integration) ដែលផ្សំពី 10 ទៅ 20 ICs
¥
MSI (Medium Scale Integration) ដែលផ្សំពី 20 ទៅ រាប់រយ ICs
¥
LSI (Large Scale Integration) ដែលផ្សំពីជាងរាប់ពាន់
ICs
¥ VLSI (Very Large Scale Integration) ដែលផ្សំពីជាងរាប់ពាន់ទៅរាប់ម៉ឺន
ICs
នៅលើ Chip តែមួយ ។
ក្នុងជំនាន់ទី៤ នេះកុំព្យូទ័រមានសមត្ថភាពធ្វើការងារ
រហ័សត្រឹមត្រូវ និង មានទំហំតូចជាងមុនយ៉ាងច្រើន
។
µ ជំនាន់ទី
៥ (បច្ចុប្បន្ន-អនាគត) តាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះបច្ចេកវិទ្យាព័ត៌មាន
នឹងវិវត្តទៅរកប្រព័ន្ធឧបករណ៍ ចល័តទាំងអស់ ។ គេប៉ាន់ស្មានថាតទៅថ្ងៃមុខអត្រានៃអ្នកប្រើប្រាស់ម៉ាស៊ីន
PDA
នឹងកើនឡើង ៨០% ហើយអ្នកប្រើប្រាស់កុំព្យូទ័រមានតែ ២០% ក្នុងចំណោមអ្នកប្រើប្រាស់លើពិភពលោក ។
១-៤ តើកុំព្យូទ័រជាអ្វី? (What is a Computer?)
កុំព្យូទ័រ គឺជាគណិតម៉ាស៊ីន និងម៉ាស៊ីនសម្រាប់បញ្ជូនព័ត៌មាន ក្នុងការអនុវត្ត
លើការងារអ្វីមួយ ។ ដំណើរការគិតរបស់វារហ័សជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញាសម្រាប់គិតដូចមនុស្សទេដោយសារតែមនុស្សជាអ្នកបង្កើតវានិងធ្វើឲ្យវាចេះគណនាបាន
។ និយាយឲ្យចំវាគឺដំណឹងសាស្រ្ត (ឬព័ត៌មានវិទ្យា) ដែលភាសាបារាំងហៅថា “INFORMATIQUE =
Information + Automatique មានន័យថា ព័ត៌មានដោយស្វ័យប្រវត្តិ ។
ដូច្នេះកុំព្យូទ័រចា គឺជាឧបករណ៍មួយដែលជំនួយទៅដល់ការគណនា-ធ្វើប្លង់-គ្រប់គ្រង-វិភាគ-ព្យាករណ៍
និងរក្សាទិន្នន័យជាពិសេសជួយជម្រុញដល់ការងាររបស់យើងឲ្យបានលឿន ។
Ü ទិន្នន័យ (Data): គឺជាការប្រមូលផ្ដុំទម្រង់ពិតប្រាកដមួយដែលអាចរួមមានពាក្យ-លេខ-តួអក្សរ-រូបភាព-សម្លេងដែលមិនទាន់ត្រូវបានតម្រៀប ។
Data ដែលបានតម្រៀប
និងដំណើរការរួចហើយបងើ្កតបានជាព័ត៌មាន ។ និយាយឲ្យស្រួលស្ដាប់ទៅ ទិន្នន័យគឺជាទម្រង់ព័ត៌មានដែលមានរូបរាងពិតប្រាកដដែលអាចបញ្ជូនទៅកាន់កុំព្យូទ័រឲ្យដំណើរការ
(Process)
បាន ។ ទិន្នន័យត្រូវបានគេបែងចែកចេញជា ពីរសភាវៈ គឺ មានចរន្ត (១) និង ឥតចរន្ត (០) ។
ចំពោះឯកតាទិន្នន័យ (Data Unit) រួមមានដូចតារាងខាងក្រោម ÷
ឯកត្តារបស់បៃយ៍ (Byte:B)
|
|||
ឯកតារង្វាស់
|
ទំហំនៃការផ្ទុក
|
ទំហំសមមូល
|
|
Byte
|
1B (បៃយ៍)
|
8 bits
|
មួយតួអក្សរ
|
Kilobyte
|
1KB (គីឡូបៃយ៍)
|
1024 Bytes
|
210 Bytes
|
Megabyte
|
1MB (មេហ្គាបៃយ៍)
|
1024 KB
|
210 KB
|
Gigabyte
|
1GB (ជីហ្គាបៃយ៍)
|
1024 MB
|
210 MB
|
Terabyte
|
1TB (តេរ៉ាបៃយ៍)
|
1024 GB
|
210 GB
|
Exabyte
|
1EB (អ៊ិចហ្សាបៃយ៍)
|
1024 TB
|
210 TB
|
ឯកតារបស់ប៊ីត (bit:b)
|
|||
ឯកតារង្វាស់
|
ទំហំនៃការផ្ទុក
|
ទំហំសមមូល
|
|
Bit
|
1 b (ប៊ីត)
|
1 bit
|
គ្មាន
|
Kilobit
|
1 kb (គីឡូប៊ីត)
|
1024 b
|
|
Megabit
|
1mb (មេហ្គាប៊ីត)
|
1024 kb
|
|
Gigabit
|
1gb (ជីហ្គាប៊ីត)
|
1024 mb
|
|
Terabit
|
1tb (តេរ៉ាប៊ីត)
|
1024 gb
|
|
Exabit
|
1eb (អ៊ិចហ្សាប៊ីត)
|
1024 tb
|
Ü ព័ត៌មាន (Information) គឺជាទិន្នន័យដែលគេរៀបចំរួចហើយដែលមានន័យ និងអាចឲ្យយើងយកទៅប្រើប្រាស់បាន ។
ទិន្នន័យដែលបញ្ជូនទៅក្នុងកុំព្យូទ័រគេហៅថាជា Input ។ ក្រោយពីដំណើរការ
(Process) បានចេញជាលទ្ធផលមកក្រៅគេហៅថា Output ដូចនេះកុំព្យូទ័រធ្វើ Input ឲ្យទៅជា Output
។ កុំព្យូទ័រក៏អាចផ្ទុកទិន្នន័យ និងព័ត៌មានសម្រាប់ប្រើប្រាស់នាពេលអនាគតក្នុងកន្លែងមួយដែលគេហៅថា
Storage
។ ការវិលចុះឡើងនៃ Input, Process, Output និង Storage
គេហៅថា វដ្ដដំណើរការព័ត៌មាន (Information Processing Cycle) ។ មនុស្សដែលទាក់ទង ជាមួយកុំព្យួទ័រ ឬ ក៏ប្រើព័ត៌មានដែលវាបង្កើតហៅថា អ្នកប្រើប្រាស់ (USER) ។
១-៥ ប្រភេទរបស់កុំព្យូទ័រ (Kind of Computer)
សព្វថ្ងៃនេះកុំព្យូទ័រត្រូវបានគេចែងចែកចេញជា
៤ ប្រភេទសំខាន់ៗ គឺ Supper Computer,
Mainframe Computer, Mini-Computer និង Personal
Computer (PC) ឬ Micro-
Computer ។
- Super Computer: ជាកុំព្យូទ័រដែលប្រកបដោយសមត្ថភាពខ្ពស់ជាងគេ
និងតម្លៃថ្លៃជាងបង្អស់ ។ Super
Computer ត្រូវបានគេប្រើសម្រាប់ទស្សន៍ទាយអាកាសធាតុ ស្រាវជ្រាវថាមពលនុយក្លេអ៊ែរ
ការរុករកប្រេងកាត ។ល។
- Mainframe Computer: ជាប្រភេទកុំព្យូទ័រ
ដែលមានទំហំប្រើមនុស្សច្រើន
នាក់ក្នុងពេលតែមួយ ។ វាមានសមត្ថភាពដំណើរការទិន្នន័យបានលឿន
និងការផ្ទុកបានច្រើនបន្ទាប់ពី Super Computer គេច្រើនប្រើវានៅតាមបណ្ដា
ក្រុមហ៊ុនធំៗ ។
- Mini-Computer: ជាប្រភេទកុំព្យូទ័រដែលមានទំហំធំប៉ុន្ដែតូចជាង
Mainframe
វាអាចឲ្យអ្នកប្រើបា្រស់ ចូលប្រើចំនួនតិចជាង Mainframe ក្នុងពេលតែមួយគេច្រើនប្រើក្នុងក្រុមហ៊ុនតូចៗ ។
- Personal Computer (PC): ជាប្រភេទកុំព្យូទ័រដែលអាចឲ្យមនុស្សតែម្នាក់ចូលប្រើក្នុងពេលតែមួយបាន ។
ប្រភេទ Personal
Computer មានពីរប្រភេទ សំខាន់គឺៈ Desktop Computer និង Portable
Computer ។
Ü Desktop
Computer: ជាកុំព្យូទ័រដែលរាល់ឧបករណ៍ ឬ ឧបករណ៍បន្សំ របស់វាអាចដាក់សមល្មមតែនៅលើតុការងារមួយ ។
Desktop
Computer ខ្លះត្រូវបានគេធ្វើឡើងដោយដាក់ទាំងម៉ូនីទ័រ (Monitor) និង ប្រព័ន្ធខួលក្បាល (System Unit) បញ្ទូលគ្នាតែមួយ គេហៅថា
All-in-one
Computer ដែលកុំព្យូទ័រ ប្រភេទនេះសម្រាប់អ្នកប្រើប្រាស់នៅតាមផ្ទះធម្មតា
ហើយវាមានតម្លៃថោក ។ Desktop Computer ខ្លះទៀតគេហៅថា Workstation ដែលជាកុំព្យូទ័រត្រូវការគណនាខ្លាំង និង សមត្ថភាពក្រាហ្វិចដែលវាមានតម្លៃថ្លៃ ។ ក្រៅពីនេះពាក្យថា Workstation Computer
គេក៏ប្រើវាសំដៅ ទៅលើកុំព្យួទ័រ ដែលភ្ជាប់ទៅនឹងបណ្ដាញ Network
ផងដែរ ។ កុំព្យូទ័រវាបានគេហៅថា Stand-alone
Computer ។ Desktop
Computer ក៏អាចប្រើធ្វើជា Server នៅលើបណ្ដាញ Network មួយបានដែរ ។ Server
គឺជាម៉ាស៊ីនដែលរៀបចំប្រភពនៅលើបណ្ដាញ Network ។ Server
គ្រប់គ្រងការទាញយកមកប្រើនូវ Software,
Printer និងឧបករណ៍ផ្សេងទៀតនៅលើ បណ្តាញNetworkហើយព្រមទាំងជាកន្លែងកណ្ដាលសម្រាប់ផ្ទុកទិន្នន័យនិង
Software
Program ផងដែរ ។ កុំព្យូទ័រផ្សេងទៀតនៅលើបណ្ដាញ Network ហៅថា Client ដែលវាអាច
ទាញយកនូវអ្វីដែល Server
ផ្ទុកយក
មកប្រើប្រាស់បាន ភាពខុសគ្នាជាចំបងរវាង
Server និង
Clint គឺថា
Computer
(NC) វាត្រូវបានរចនាឡើងដើម្បីតភ្ជាប់បណ្ដាញ Network ប៉ុណ្ណោះ
ជាពិសេសគឺ Internet ។ ភានច្រើននៃ
Network
Computer មិន អាចដំណើរការដូច Network ពីព្រោះវាអាស្រ័យទាំងស្រុងទៅលើ
បណ្ដាញ Network សម្រាប់ផ្ទុកទិន្នន័យ
ហើយជាធម្មតាវាគ្មាន Hard
Disk ឬក៏ CD-ROM ទេ ។
១-៦ ប្រភេទអ្នកប្រើប្រាស់កុំព្យូទ័រ
(Type of Computer Users)
សព្វថ្ងៃមនុស្សប្រើប្រាស់កុំព្យូទ័រអាស្រ័យលើប្រភេទផ្សេងៗនៃកុំព្យូទ័រសម្រាប់Application ។ គេបែងចែកប្រភេទអ្នកប្រើប្រាស់កុំព្យូទ័រជា
៥ គឺ Home User, Small Business User,
Mobile User, Large Business User, និង Power User ។
- Home User (អ្នកប្រើប្រាស់តាមផ្ទះ)
អ្នកប្រើប្រាស់កុំព្យូទ័រប្រភេទនេះគឺ
ប្រើកុំព្យូទ័រសម្រាប់ការកម្សាន្ដ - ទំនាក់ ទំនង - ស្រាវជ្រាវ និង ការអប់រំ Web Access ហិរញ្ញវត្ថុផ្ទាល់ខ្លួនកម្មវិធីផលិតភាព (Productivity
Application Software) ដែលគេប្រើច្រើនដូចជាៈ Word Processing និង Spreadsheet
។
- Small Business
User (អ្នកប្រើប្រាស់តាមមុខជំនាញខ្នាតតូច)
អ្នកប្រើប្រាស់កុំព្យូទ័រប្រភេទនេះមាន បុគ្គលិកមិនលើសពី ៥០ នាក់ឡើយ ហើយប្រើ Desktop Personal Computer ក្នុងអង្គភាពរបស់ខ្លួន ។ អ្នកប្រើប្រាស់ ប្រភេទមុខជំនួយខ្នាតតូចភាគច្រើនប្រើកម្មវិធីផលិតភាព (Productivity
Application) ។
- Mobile User (អ្នកប្រើប្រាស់ចល័ត)
ជាអ្នកប្រើប្រាស់ដែលពង្រីកមុខចំនាញដោយការប្រមូលអតិថិជនឆ្លងកាត់តាមរយៈប្រទេសនៅលើពិភពលោក
។ ពួកគេប្រើ Laptop កុំព្យូទ័រដើម្បីងាយស្រួលក្នុងការធ្វើការតាមផ្លូវ ។
- Large Business User
(អ្នកប្រើតាមមុខជំនាញខ្នាតធំ)
ជាអ្នកប្រើប្រាស់ដែលមានបុគ្គលិករាប់រយនាក់ឡើងទៅ ។
គេប្រើកុំព្យូទ័រដើម្បីដំណើរការមុខជំនាញដោយប្រើកម្មវិធីផលិតភាព (Productivity
Software) ។ កម្មវិធីទំនាក់ទំនង (Communication Software) ប្រព័ន្ធដោយស្វ័យប្រវត្តិក្នុងផ្នែកនៃក្រុមហ៊ុន និងប្រើក្នុងបណ្ដាញ Network ធំៗ ។
-
Power User (អ្នកប្រើប្រាស់កម្រិតខ្ពស់)
ជាអ្នកប្រើប្រាស់ដែលប្រើប្រាស់កុំព្យូទ័រដើម្បីរចនាប្លង់
- ផលិតការបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម - បង្កើតសិល្បៈខាងក្រាហ្វិច
និងកិច្ចការដែលទាក់ទងនិង Multimedia
ដែលរួមមានដូចជាៈ អត្ថបទ-សម្លេង-ក្រាហ្វិច-វីដេអូ និងផ្នែក Media ផ្សេងៗទៀត ។
១-៦ បំណែកផ្សំរបស់កុំព្យូទ័រ (Components of Computer)
កុំព្យូទ័រផ្សំឡើងពីផ្នែកជាច្រើនដែលក្នុងនោះមានផ្នែកសំខាន់ៗមាន
ពីរ ដែលគេឲ្យឈ្មោះថា ផ្នែករឹង (Hardware) និង ផ្នែកទន់ (Software) ។
Ü Hardware: គឺជាផ្នែក Physical
Hardware ដែលយើងអាចមើលឃើញ និងអាចប៉ះពាល់បានវាដោយផ្ទាល់ ដែលគេសំដៅទៅលើ Spare-part របស់កុំព្យូទ័រ ។ ខាងក្រោមនេះជាប្រភេទ Hardware មួយចំនួនដែលជាចំណែកដែលបង្កើតបានជា
ប្រព័ន្ធកុំព្យូទ័រមួយគ្រឿងមានដូចជាៈ Monitor,
Micro-computer, Keyboard, Mouse… ។ល។ Hardware ជាចំណែកសំខាន់សម្រាប់បង្កើតបានជារូបរាងរបស់កុំព្យូទ័រ
(Hardware
Component) ចែកចេញជាច្រើនផ្នែកទៅទៀតដូចជា ៖
l Monitor: មានតួនាទីសម្រាប់ដាក់តាំងបង្ហាញព័ត៌មានចេញមកលើអេក្រង់
ហើយវាមានរូបរាងស្រដៀងទូរទស្សន៍
l Microcomputer/System Unit: ជាបង្គុំធំជាងគេ និង សំខាន់ជាងគេបង្អស់ក្នុងចំណោមប្រព័ន្ធ កុំព្យូទ័រទាំងមូល នៅក្នុងនោះរួមមានចំណែក
Hardware
ជាច្រើន ចំណែកទៀតស្ថិតនៅ ។
l Keyboard and Mouse: មានតួនាទីសម្រាប់វាយទិន្នន័យបញ្ចូលទៅក្នុងកុំព្យូទ័រវាមាននាទីសំខាន់សម្រាប់ចង្អុល
ឬជ្រើសរើសយក Menu
ណាមួយមកប្រើប្រាស់បានយ៉ាងរហ័ស ។ ពោលគឺផ្លាស់ទីបានទាន់ចិត្តនៅលើអេក្រង់
។
ចំណាំៈ គេបែងចែកផ្នែករឹងជាពីរផ្នែកគឺៈ ផ្នែករឹងក្នុងបង្គុំ
(Internal
Hardware) និង ផ្នែករឹងក្រៅបង្គុំ(External Hardware) ។
ឧទា.
- Internal
Hardware មានដូចជាៈ Chip, Card, Slot, IDE Cable, …
- External
Hardware មានដូចជាៈ Mouse, Keyboard, Flash Drive, CD-ROM, …
អំណាចរបស់កុំព្យូទ័របានមកពីសមត្ថភាពនៃការប្រតិបត្តិព័ត៌មានវិលចុះឡើង (Input,
Processing, Output និង Storage) ជាមួយនិងល្បឿន
(Speed).
ភាពដែលអាចទុកចិត្តបាន(Reliability) និង
ភាពត្រឹមត្រូវ (Accuracy)
ដ៏គួរឲ្យភ្ញាក់ផ្អើល ។ សមត្ថភាពផ្ទុកទិន្នន័យ និង ព័ត៌មានដ៏ច្រើនលើសលប់
និងសមត្ថភាពទំនាក់ទំនងជាមួយកុំព្យូទ័រដទៃ ។
v ល្បឿន
(Speed)
ល្បឿនដែលទិន្ន័យធ្វើការក្នុងកុំព្យូទ័រគឺ
វាមានល្បឿនប្រហាក់ប្រហែលទៅនិង
ល្បឿននៃកាំពន្លឺដែលធ្វើឲ្យ យើងសម្រេចបាននូវការប្រតិបត្តិការយ៉ាងច្រើនក្នុង
រយៈ ពេលតែមួយប៉ព្រិចភ្នែក
v ភាពអាចទុកចិត្តបាន
(Reliability)
សមាសភាពអេឡិចត្រូនិច ក្នុងកុំព្យូទ័រសម័យទំនើបអាចទុកចិត្តបាន
ព្រោះវា មានអត្រាបរាជ័យតិចតួច ។ ភាពអាចទុកចិត្តបានដ៏ខ្ពស់ នៃសមាសភាព កុំព្យូទ័រអាចធ្វើឲ្យកុំព្យូទ័រ បង្កើតលទ្ធផលបានជាប់លាប់ ។
v ភាពត្រឹមត្រូវ
(Accuracy)
កុំព្យូទ័រអាចដំណើរការទិន្នន័យក្នុងចំនួនដ៏ច្រើនក្នុងពេលតែមួយហើយផ្ដល់លទ្ធ
ផលយ៉ាងត្រឹមត្រូវ ។ ប្រសិនបើគេបញ្ចូលទិន្នន័យដែលខុសនោះលទ្ធផល ក៏បានមកខុសដែរ ។
នេះមានន័យថា ភាពត្រឹមត្រូវនៃ Output អាស្រ័យទៅ លើភាពត្រឹមត្រូវនៃការបញ្ចូល Input ដែលត្រឹមត្រូវ ។
v ការផ្ទុក
(Storage)
កុំព្យូទ័រអាចផ្ទុកចំនួនទិន្នន័យដ៏ច្រើន
ហើយអាចឲ្យយើងប្រើការទិន្នន័យបាន
គ្រប់ពេលដែលយើងត្រូវការ ។ ការប្រើឧបករណ៍
ផ្ទុកភ្លាមៗទិន្នន័យអាចបញ្ជូន ពី
Storage
ទៅ Memory
ឲ្យដំណើរការបានលឿន ហើយផ្ទុកម្ដងទៀតសម្រាប់ ប្រើនៅពេលក្រោយៗទៀត ។
v ទំនាក់ទំនង
(Communication)
កុំព្យូទ័រសព្វថ្ងៃអាចមានសមត្ថភាពទំនាក់ទំនងជាមួយកុំព្យូទ័រដទៃបានគឺវា អាច បែងចែកវដ្ដដំណើរការទាំងបួនគឺ
Input,
Process, Output, និង Storage ជាមួយ កុំព្យូទ័រដទៃបាន ។
ដោយសារតែសមត្ថភាពរបស់កុំព្យូទ័រទាំងនេះហើយ
ដែលធ្វើឲ្យកុំព្យូទ័រមានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលមិនអាចស្មានបាន ហើយនាពេលអនាគតដ៏ខ្លីខាងមុខយើងនឹងរំពឹងនូវសមត្ថភាពជាច្រើនទៀត
ដែលកុំព្យូទ័រអាចធ្វើទៅបាន ។
µ Software: គឺជាផ្នែក Logical Software
ឬយើងហៅថាជាកម្មវិធី តែយើងមិនអាចប៉ះពាល់វាដោយផ្ទាល់បាន ។
កម្មវិធីមានច្រើនប្រភេទដូចជាៈ Operating System, Application Software, Utility
Software, Environment Software, … ។ល។ Software ជា ចំណែកដ៏សំខាន់មួយផ្នែកទៀតសម្រាប់ជម្រុញ ឲ្យកុំព្យូទ័រដំណើរការបាន ហើយ Software មានច្រើនប្រភេទ ច្រើនបែប ព្រមទាំងមានមុខងារខុសៗ គ្នាទៀតផង ។
ជំពូកទី២ សមាសធាតុផ្សំរបស់កុំព្យុទ័រ
(Hardware
Components)
២.១ ខួរក្បាលរបស់កុំព្យូទ័រ (CPU: Central
Processing Unit)
The Central
Processing Unit (CPU) គឺជាខួរក្បាលរបស់កុំព្យូទ័រដែលយើងហៅថា Memory ដែលស្ថិតនៅលើកន្លែងមួយនៃ System Unit ។ CPU អាចធ្វើការប្រតិបត្តិ និង ធ្វើការត្រួតពិនិត្យទៅលើកម្មវិធីមួយចំនួនដូចជាៈ Windows
98-2k-XP, Microsoft Office,… ។ ល្បឿនរបស់ CPU គេគិតជា Megahertz
(MHz)។ នៅពេលបច្ចុប្បន្នត្រូវបាន គេផលិតដើម្បីប្រើប្រាស់នៅក្នុងកុំព្យូទ័រ
ដែលអាចរត់បានល្បឿនចាប់ពី២០០ ទៅ ៥០០ មេហ្កាហឺត ហើយ CPU អាចធ្វើការប្រតិបត្តិបានរាប់លានមេហ្កាហឺតក្នុងមួយវិនាទី គឺមានន័យថាសព្វថ្ងៃ CPU អាចរត់បានក្នុងចន្លោះពី ២០០លានទៅ៥០០លាន មេហ្កា ហឺតក្នុងមួយវិនាទី ។ CPU មួយចំនួនអាចធ្វើការបានពីរយ៉ាងក្នុងពេលតែមួយ ហើយ មួយចំនួនទៀតអាចធ្វើការបានប្រាំមួយ
ឬប្រាំពីរយ៉ាងក្នុងរយៈពេលតែមួយ គឺវា អាស្រ័យទៅលើការ
Design
ក្នុងលក្ខណៈពិសេសណាមួយ ។ CPU គឺជាផ្នែកតូចមួយ ដែលមានតួនាទីសម្រាបស្ថាបនា Memory ដែលគេហៅថា
Internal
Cache ដែលវាអាចស្វែងរកព័ត៌មានបាន ៩០% ។ ជាធម្មតារាល់ CPU ទាំងអស់សុទ្ធតែត្រូវបានបំពាក់ទៅដោយ កង្ហារ (CPU Fan) មួយដែលមាននាទីជួយដល់ការស្រូបកំដៅចេញពី
CPU
ខណៈពេលដែលវាកំពុងធ្វើការ ។
Ü Form Factor: គឺជាទម្រង់របស់
Chip CPU ដែលត្រូវបានតំឡើងនៅលើ Mainboard ។ គេសង្កេតឃើញ
Chip CPU មានទ្រង់ទ្រាយជាពីសណ្ឋានគឺៈ
រាងសំប៉ែត និង រាងទ្រវែង ។
Ü Heat Sink: គឺជាឧបករណ៍ចាំបាច់មួយប្រភេទទៀត ដែលប្រើសម្រាប់តំឡើងលើឧបករណ៍ដែលធ្វើការច្រើនដូចជាៈ
CPU Chip Set និង
Processor ដើម្បីជួយបន្ថយកំដៅពីឧបករណ៍ទាំងនោះ ។
ប្រសិនបើ Heat Sink បន្ថយកំដៅមិនបានល្អទេ នោះវានឹងផ្ដល់បញ្ហាដល់ការងាររបស់ម៉ាស៊ីនកុំព្យូទ័រយើង ។
២.២ បន្ទះក្ដារអេឡិចត្រូនិចស្នូលរបស់ម៉ាស៊ីន
(Mainboard)
Mainboard ឬ Motherboard ឬ System Board ជាបន្ទះអេឡិចត្រូនិចដែលធំជាង គេបង្អស់សម្រាប់ប្រព័ន្ធកុំព្យូទ័រ
(ព្រមទាំងមានចំនួនច្រើនស្រទាប់ទៀតផង) ។ វាមានតួនាទីសម្រាប់ភ្ជាប់ Hardware ទាំងអស់ដែលស្ថិតនៅក្នុងបង្គុំ និងចែកចាយតួនាទីឲ្យទៅ Hardware ទាំងនោះទៅតាមសេម៉ាដែលបានកំណត់ហើយជាស្រេច។ យើងឃើញថា Motherboard គឺជាបន្ទះដ៏សំខាន់មួយប្រភេទដែលមានច្រើនស្រទាប់ផ្សារភ្ជាប់គ្នា និងមានប្រព័ន្ធសេម៉ាជាច្រើន
និងមាននាទី សម្រាប់ភ្ជាប់នូវគ្រឿង Hardware ដែលគ្រឿង
Hardware
ទាំងនោះមួយចំនួនត្រូវបានគេតំឡើងទៅលើ Mainboard ដោយផ្ទាល់ដូចជាៈ I/O
Card, CPU, VGA Card, ROM, … ។
ចំពោះប្រភេទ Mainboard ដែលមានស៊េរី8086, …
គឺជាការនិយាយទៅលើលេខនៃ Microprocessor
ឬក៏ លេខ ICs របស់ Mainboard ។ ម្យ៉ាងវិញទៀតដើម្បីឲ្យ Mainboard មានដំណើរការល្អនៅក្នុងការតំឡើងកុំព្យូទ័រជាតំបូងយើងត្រូវស្វែងយល់ថា
តើស៊េរី Mainboard
ណាមួយត្រូវនឹងប្រភេទរបស់ CPU ប៉ុន្មាន
MHz
និងវិធីនៃការតំ-ឡើង Mainboard និង សមាសភាពរបស់
Mainboard
Component និងវិធីមួយចំនួនទៀតជាមុនសិន ។ Mainboard ដែលត្រូវនិងទំហំ CPU
មានដូចតទៅ ៖
- ចំពោះប្រភេទ Mainboard
ដែលប្រើជាមួយនិង I/O Card:
Mainboard
|
ត្រូវនឹង CPU (MHz)
|
8086
|
8 MHz
|
80286
|
16 MHz
|
80386SX
|
32 MHz
|
80486DX2
|
48 MHz
|
80486DX
|
33-100 MHz
|
80486DX2
|
66-100 MHz
|
- ចំពោះប្រភេទ Mainboard
ដែលមិនប្រើជាមួយនឹង I/O Card:
Mainboard
|
ត្រូវនឹង CPU (MHz)
|
80486DX4,5
|
66-133 MHz
|
586 Pentium
|
166-23 MHz
|
Ø ប្រភេទរបស់ System Board
System Board មានពីរប្រភេទគឺ Integrated និង
Nonintegrated
System Board ។
- Integrated System Board (ប្រភេទ
Board
ជាប់) សមាសភាពដែលគេតំឡើង ជា Expansion Card ត្រូវបានគេដាក់បញ្ចូលរួចជាស្រេចនៅក្នុងបន្ទះសៀគ្វី
មេរៀនទី២ របៀបដំឡើងឧបករណ៍ចូលក្នុងបង្គំ
I.
របៀបដោត Hard Disk Drive ឬ CD/DVD-ROM រួមមានករណីផ្សេងៗដូចខាងក្រោម៖
១) ករណីSystem Unit1 មាន Hard Disk Drive
& CD/DVD-ROM តែមួយ ។
ក) ករណី ប្រើខ្សែ IDE (Integrated Drive Electronic) ឬ ខ្សែ Data តែមួយ នោះយើងត្រូវកំណត់ Jumper ដល់វាដូចខាងក្រោម៖
ឧបករណ៍
|
ការ Set Jumper
|
Hard Disk Drive (HDD)
|
Master
|
CD/DVD-ROM
|
Slave
|
ខ) ករណីប្រើខ្សែ
IDE ពីរផ្សេងគ្នា នោះយើងត្រូវកំណត់ Jumper ដល់ Hard
Disk Drive ជា Master
និង CD/DVD-ROM យើងត្រូវកំណត់ Jumper ជា Master
ដែរ ក៏ប៉ុន្ដែយើងដោតវានៅ លើ IDE Slot (ជើងខ្សែដោតData) ពីរផ្សេងទៀតគឺ
IDE1 & IDE2 ដោយកំណត់យកតាមស្ដង់ដារ ដែលគេបានចែងដូចតារាងខាងក្រោម
៖
ប្រភេទឧបករណ៍
|
ការ Set Jumper
|
IDE Slot
|
Hard Disk Drive (HDD)
|
ជាMaster
|
IDE1
ឬ PRI
IDE ឬ Primary
IDE
|
CD/DVD-ROM
|
ជាMaster
|
IDE2
ឬ SEC ឬ Secondary IDE
|
សម្គាល់ ចំពោះ HDD
ដែលមានប្រភេទ SATA
or SCSI នោះយើងមិនចាំបាច់ធ្វើ
ការកំណត់ Jumper
ដល់វានោះទេ ព្រោះ SATA
& SCSI ត្រូវបានក្រុមហ៊ុនផលិតកំណត់ មុខងារដល់វារួចរាល់ហើយ
តាមរយៈ Slot
របស់ SATA ឬ Slot របស់ SCSI
។
( ចងច្បាស់ចូលទៅ Website http:\\www.wikipedia.com\)
២) ករណី System
Unit1 មាន HDD ចំនួនពីរ និង CD/ DVD-ROM2
System Board/ Mother Board / Main
Board
នោះយើងត្រូវកំណត់មុខងារដល់វាដូចខាងក្រោម
៖
ប្រភេទឧបករណ៍
|
ការ
Set
Jumper
|
IDE Slot
|
HDDទី១
|
Master
|
ត្រូវដោតលើIDE1រួមគ្នា
|
HDDទី២
|
Slave
|
|
CD/DVDទី១
|
Master
|
ត្រូវដោតលើIDE2រួមគ្នា
|
CD/DVDទី២
|
Slave
|
សម្គាល់ ¬ តើនៅលើ Main Board គេអាចដោត HDD ឬ CD/DVD
បានចំនួនប៉ុន្មាន ?
Ü ជាទូទៅស្ដង់ដារនៃការផលិត Maid Board1 វាមាន IDE
Slot តែពីរប៉ុណ្ណោះគឺ IDE1 & IDE2 ហើយក្នុង
IDE
Slot នីមួយៗ គេអាចដោត HDD / CD / DVD-ROM បានតែ
២ ប៉ុណ្ណោះ ។ ដូចនេះ សរុបទៅបានច្រើនបំផុតគឺ៤ ។
ក៏ប៉ុន្ដែគេក៏អាចបង្កើនសមត្ថភាពឲ្យវា (Main Board) អាចដោត HDD
/ CD / DVD-ROM ហួសកម្រិតស្ដង់ដារដែលគេបានកំណត់ផងដែរ ដោយគ្រាន់តែយើង បន្ថែមនូវ
Expansion
Card (USB Card = Universal Serial Bus), NIC = Network interface card) Modem
Card, TV Card, Sound Card, VGA Card = Video Graphic Adapter) IDE Slot Card,… ។ល។
¬ តើអ្វីទៅជា Jumper?
Ü Jumper គឺជាបន្ទះ
Chip
មួយ ដែលត្រូវបានគេប្រើប្រាស់វាក្នុងមុខងារផ្សេងៗ គ្នាដូច ខាងក្រោម
៖
Ä ករណី Jumper ប្រើជាមួយ
HDD
or CD / DVD-ROM សម្រាប់ធ្វើការបែងចែក មុខងារទៅដល់ HDD ឬ CD
/ DVD-ROM ថាមួយណាជា Master & មួយណាជា Slave ។ ចំពោះមុខងារ Master
គេប្រើជាមួយពពួកឧបករណ៍ Storage Device (ដូចជា
Hard
Disk Drive & External Hard Disk) និងប្រកាន់យក IDE Slotទី១ រីឯមុខងារដែលជា Slave
វិញ គឺគេកំណត់ប្រើជាមួយពពួកឧបករណ៍ ដែលជា Media Device (ដូចជា CD-ROM
/ DVD-ROM & Blue Ray) ហើយប្រកាន់យក IDE Slot ទី២ ។
មេរៀនទី៣ សិក្សាអំពីកម្មវិធី
BIOS SET UP / CMOS SET UP
និយមន័យ (Definition)
BIOS Set up ឬ CMOS Set up គឺជាកម្មវិធី ដែលសំខាន់ ជាងនៅពេលដែលកុំព្យូទ័រ មួយ គ្រឿង ទើបតែត្រូវបានគេតំឡើងHardware ឬ ចាត់ចូលក្នុងបង្គុំរួច ។ ពោលគឺវាមាន តួនាទី សម្រាប់ភ្ជាប់ប្រព័ន្ធឧបករណ៍ទៅនឹងប្រព័ន្ធកូដរបស់
Main
Board ដើម្បីឲ្យវាចាប់ ផ្ដើមស្គាល់ គ្នានិងធ្វើការរួមគ្នាបាន ។
កម្មវិធី BIOS ត្រូវបានគេរក្សាទុកនៅខាងក្នុងក្រុម Memory ដែលយើងមានសិទ្ធិ
ត្រូវតែប្រើប្រាស់វាប៉ុណ្ណោះ
មិនអាចធ្វើការលុប ឬ ផ្លាស់ប្ដូរកម្មវិធីទាំងមូលបានទេ ដែលគេ ហៅលក្ខណៈ បែបនេះថា Read
Only Memory (ROM) ក៏ប៉ុន្ដែយើងអាចកំណត់តម្លៃឲ្យវា
ធ្វើការបាន ។
I.
របៀប Run ចូលកម្មវិធី CMOS
© ដំបូងយើងត្រូវ Restart
ម៉ាស៊ីន ឬ Power On PC ជាមុនសិន
© បន្ទាប់មកចុចលើបណ្ដា Key មួយចំនួនដូចជា៖ F1+ F2+ F10+ Del (ចុចលែងៗ)
ដើម្បីងាយស្រួលសូមក្រឡេកមើលតារាងខាងក្រោម
៖
ប្រភេទនៃកម្មវិធី CMOS
|
Key ត្រូវចុច
|
AMI
BIOS
|
ESC
|
Award BIOS
|
DEL
|
HP COMPAQ
|
F10
|
DELL OR INTEL
|
F2
|
HP, IBM, Phoenix
|
F1
|
ផ្សេងៗ
|
Ctrl+S ឬ Ctrl+Alt+S
|
II.
ស្វែងយល់ពីបណ្ដា Menu សំខាន់ៗរបស់កម្មវិធី CMOS
Main Menu ឬ Standard
CMOS Feature Set up
សម្រាប់កំណត់តម្លៃគ្រឹះផ្សេងៗ ដូចជាការកំណត់កាលបរិច្ឆេទ ឬ ពេលវេលា ជា ដើម ។
លើសពីទៅទៀតគេអាចដឹងព័ត៌មានមួយចំនួន តាមរយៈផ្ទាំង Menu នេះដូចខាងក្រោម
៖
- ដឹងពីល្បឿន
CPU
- ដឹងពីទំហំរបស់ RAM
ឬ Memory
- ដឹងថាតើ HDD
ឬ CD
ឬ DVD-ROM
ថាមួយណាជា Primary / Master / Slave ឬ Secondary ។
Advanced Menu រួមមានបណ្ដា Sub-Menu
ដូចខាងក្រោម ៖
v CPU
Configuration
សម្រាប់កំណត់ពីល្បឿន Bus
របស់CPUដើម្បីធ្វើយ៉ាងណាឲ្យល្បឿនរបស់វា
សមមាត្រ ទៅនិងទំហំរបស់ Main
Board ។ ក្នុងករណីដែលយើងកំណត់ល្បឿន
CUP
មិនបាន ត្រឹមត្រូវជាមួយ Main Board នោះវានិងបណ្ដាឲ្យខាតបង់
Voltage
(វ៉ុល) ថែមទាំងធ្វើឲ្យ CPU ឆាប់ឡើងកំដៅជាងមុនបើទោះជាមានដែកត្រជាក់
(Heat
Sink) សារធាតុធ្វើ ឲ្យវាត្រជាក់ & កង្វារត្រជាក់ក៏ដោយ
(CPU
FAN) ។
ដើម្បីកំណត់ល្បឿន Bus CPU ឲ្យបានត្រឹមត្រួវជាមួម Main Board នោះគេត្រូវអាន សៀវភៅណែនាំរបស់
Main
Board ឬ Download
ឯកសាររបស់ យើងនោះក្នុង Internet ។
v Chipest សម្រាប់រក្សាតម្លៃរបស់ HDD, VGA, RAM រួមរទាំងប្រភេទ នៃឧបករណ៍ដែលជាប់ជាមួយ
Slot
ឬ Port
។ នៅក្នុងផ្នែកនេះផងដែរ វាក៏ផ្ដល់ជម្រើស ឲ្យយើងសម្រាប់ បិទ(Disable) និងបើក (Enable)
ទៅលើ Slot ឬ Port ណាមួយផងដែរ ។
v On
Board Device Configuration
សម្រាប់កំណត់តម្លៃរបស់ឧបករណ៍ទាំង Input និង
Output
ដែលបានតំឡើងជាប់ ជាមួយនិង Main Board ដូចជា
USB
port, VGA port, Sound port, NIC port ។ល។
v PCI PnP è Plug and Play
Peripheral Component
Interconnection
សម្រាប់ត្រួតពិនិត្យឧបករណ៍ដែលបានទើបតំឡើងថ្មីៗ ហើយថែមទាំងអាចធ្វើការ
កំណត់តម្លៃក្នុងការជ្រើសរើសយក PCI Bus
ណាមួយមកប្រើ ។
Power Menu សម្រាប់កំណត់ប្រភេទនៃការប្រើប្រាស់រួមរបស់ប្រព័ន្ធត្រង់ចំណុច នេះ យើងអាចកំណត់ពេលវេលាដើម្បីឲ្យម៉ាស៊ីនបើកដោយស្វ័យប្រវត្តិខ្លូនឯងផងដែរ ។
Boot Menu សម្រាប់កំណត់លំដាប់ឧបករណ៍ក្នុងការដំណើរការ(Boot) ដែលរួម មានបណ្ដា Sum- Menu ដូចខាងក្រោម ៖
Ä Boot
Device Priority ឬ
Boot Sequence កំណត់លំដាប់នៃការស្វែងរក File System របស់
OS ចេញពីឧបករណ៍ណាមួយដូចជា ៖ USB, CD / DVD-ROM, Network / LAN (Local Area
Network), HDD និង FDD ។ល។
ចំណាំៈ File System រួមមានFAT/
VFAT/ FAT16, FAT32,NTFS, HPFS & SWAP ។ល។
OS រួមមាន ៖ Windows,
Linux, Macintosh, Unix & Novell Net ware ។ល។
សម្គាល់ៈ ជាទូទៅគេកំណត់លំដាប់ Boot នៃឧបករណ៍ខាងក្រោម
៖
- 1st Boot Drive : FDD ឬ Floppy Disk
Drive
- 2nd
Boot Drive : CD/ DVD-ROM
- 3rd Boot Drive : USB
- 4th Boot Drive : HDD
Ä Security សម្រាប់កំណត់
Password ដូចខាងក្រោម ៖
¤ User Password: ការពារគេចូលប្រើប្រាស់ម៉ាស៊ីនយើងម្ដងៗ ។
¤ Supervisor Password: ការពារមិនឲ្យគេកែប្រែតម្លៃរបស់ CMOS ផ្ដេសផ្ដាស់ ។
¤ User Access Level: មានន័យថា
User
អាចចូលប្រើប្រាស់ CMOS បានដោយ
គ្មានការទាមទារនូវ Password
ឡើយ គ្រាន់តែកន្លែងខ្លះអាចប្រើបាន តែកន្លែង ខ្លះទៀតមិនអាចប្រើបាន ។
¤ Boot Sector Virus Protection: ការពារមិនឲ្យគេកែបំណែកថែរក្សា File ផ្សេងៗដែលទាក់ទងនិងការ
Boot
ម៉ាស៊ីនទៅលើ HDD ។
មេរៀនទី៤ សិក្សាពីការបែងចែក Partition HDD
ចំពោះការបង្កើត
Partition
ច្រើនផ្ដល់គុណសម្បត្តិដល់យើងដូចខាងក្រោម៖
@ ងាយស្រួលក្នុងការទុកដាក់ឲ្យនៅដាច់ដោយលែកពីគ្នា
ដូចជានៅពេលស្វែងរកទិន្នន័យ និង Back up Data ។
@ ងាយស្រូល Share ឯកសារឲ្យគ្នាទៅវិញទៅមក តាមបណ្ដាញ Network
@ ងាយស្រួលតំឡើង OS ច្រើន Application
Software ច្រើន
@ សល់ Space HDD ច្រើនដើម្បីទុកឯកសារផ្សេងៗទៀត
µ ប្រភេទ Partition
សព្វថ្ងៃនេះ Partition មាន៣ប្រភេទធំៗគឺ៖
- Primary DOS Partition (PDP)
- Extended DOS
Partition(EDP)
- Logical DOS
Partition (LDP)
ក) Primary
DOS Partition (PDP)
(PDP) ជា Partition មួយប្រភេទដែលសកម្មជាងគេ (Active Partition) សម្រាប់រក្សាទុក
file
System របស់ OS បន្ទាប់ពីយើងបានតំឡើងវារួច
ហើយជាទូទៅវាត្រូវបានគេតំណាងយកជា Letter Drive (C:) ។
សម្គាល់ៈ ប្រសិនបើយើងមាន Primary Partition
ច្រើននៅក្នុង HDD របស់យើងនោះមានតែ
Primary
DOS Partition មួយប៉ុណ្ណោះដែលយើងអាចមើលឃើញក្រៅពីនេះវាត្រូវបាន លាកទុក ប្រសិនបើយើងតំឡើង OS ច្រើន(ដូចជាWin XP, Win7, និង Win8,
នោះយើង ដាច់ ខាតត្រូវកំណត់យក Primary DOS
Partition តែមួយប៉ុណ្ណោះ បើមិនដូចនោះទេ វាមានតែ OS មួយ
ប៉ុណ្ណោះដែលអាចប្រើបាន ។
Extended DOS Partition (EDP) វាគ្រាន់តែជាខ្សែវ័ន
ដែលមានតួនាទីខណ្ឌចែកឲ្យស្រឡះរវាង Primary និង
Logical
ហើយ Partition ប្រភេទនេះវាគ្មានទំហំទេ
។
ចំណាៈ នៅពេលអវត្តមាន Extended Dos
Partition វាធ្វើឲ្យ Partition ផ្សេងៗជាច្រើនទៀត
បញ្ចូលគ្នាសល់តែមួយ Partition
ប៉ុណ្ណោះជាហេតុធ្វើឲ្យបាត់បង់ឯកសារនៅក្នុង ឯកសារផ្សេងទៀត ។
III.
ស្វែងយល់អំពី HDD Format
បន្ទាប់ពី HDD បានស្គាល់គ្នារួចហើយ នោះយើងត្រូវការ Format វាបន្តទៅទៀត
ទើបយើងអាចយកវាទៅប្រើប្រាស់បានពេញលេញ
១) ការធ្វើ Format HDD
យើងបានដឹងរួចមកហើយថា HDD មានតួនាទីសម្រាប់រក្សាផ្ទុកទិន្នន័យ ក៏ប៉ន្ដែដើម្បីបំពេញតួនាទីនេះបាន
លុះត្រាតែយើងធ្វើការ Format
ដល់វាជាមុនសិន រីឯការ Format ចែកចេញជាពីរគឺ ៖
Ü Physical Formatting ឬ Low level
Format និង
Ü Logical Formatting
ក) Physical Formatting ជាទូទៅHDDដែលទើបតែផលិតចេញពីរោងចក្រ គឺវាមិនទាន់ស្គាល់តួនាទីខ្លួនឯងគ្រប់គ្រាន់នៅឡើងទេ
លុះត្រាការធ្វើ
Low Level ជាការ ធ្វើឲ្យ HDD នោះមានសមត្ថភាពបីគឺ ៖
- Track, Sector,
Cylinder
Track គឺជាគ្រលង ឬអ្នកនាំផ្លូវទៅដល់ Data នៅលើផ្ទៃថាសដែលមានលក្ខណៈជា(FIFO)= First
In, First Out
Sector គឺជាចំណែក ឬផ្នែកតូចៗដែលកើតឡើងពីការបែងចែករបស់ Track ។ Sector
គឺជាទីកន្លែងមួយ ឬ ចំណតមួយ សម្រាប់រក្សាទុកទិន្នន័យជាអចិន្រ្តៃយ៍
នៅលើផ្ទៃថាសហើយជាធម្មតាទំហំ៥១២B ក្នុងមួយ Sector ៗ ។
Cylinder តួនាទីរបស់Cylinder សម្រាប់អានទិន្នន័យចូលនិងទិន្នន័យចេញតាមរយៈដង Read Write/ Head
ខ) Logical Format
បន្ទាប់ពី HDD មួយបានធ្វើ
Physical
Formatting រួចហើយ ជំហានបន្តទៀតធ្វើ Logical ការធ្វើ
Logical
Format មានន័យយើងធ្វើការរៀបចំនៅទីកន្លែងមួយ ដើម្បីឲ្យ File System របស់ OS
ចូលស្ថិតនៅបាន និងអនុញ្ញាតឲ្យយើងតំឡើងកម្មវីធីផ្សេង
ទៀតបាន គួរកត់ សម្គាល់ថា យើងកំណត់ឲ្យប្រើប្រាស់ File System ទៅបាន
អាស្រ័យទៅនិង OS
ដែលយើងយកមកតំឡើង ហើយមុខងារនីមួយៗមិនដូចគ្នាទេ
ឧទា. - បើយើងប្រើប្រាស់Win98
កំណត់យក FAT16
- បើយើងប្រើប្រាស់ WinXP កំណត់យក NTFS
-
បើយើងប្រើប្រាស់Linux
កំណត់យក Ext2
-
បើយើងប្រើប្រាស់
Novel Netware កំណត់យក Netware File System
- បើយើងប្រើប្រាស់ OS2
កំណត់យក HPFS
២) សិក្សាពី File System
Ü និយមន័យ (Definition)
វាជារចនាសម្ពន្ធចាំបាច់មួយ
ក្នុងការរៀបចំ Data និង គ្រប់គ្រង Data (ដែលរចនា សម្ពន្ធនេះធ្វើតាម Hierarchical
Structure) ។ File
System ត្រូវបានបញ្ចូលតាម OS
Boot Record Directory & File ។ File
System មានតួនាទីនិងអត្ថប្រយោជន៍
ចំនួន៣គឺ ៖
Tracking Allocated and Free Space
សម្រាប់បែងចែកនូវគំលាតទំនេររបស់HDD
សម្រាប់ឲ្យData
ចូលទៅនៅ ។
Maintianing
Directories and File names វាមានមុខងារ
សម្រាប់ថែរក្សានិងការពារ Folder & File
Tracking Where each File is Physically Stored On the
Disk: គឺជាទីកន្លែងដែលFile
នីមួយៗ ដែលត្រូវបានគេរក្សាទុកក្នុងHDD
។
សព្វថ្ងៃនេះគេសង្កេតឃើញ
File System ចំនួន៦ប្រភេទដែលគេនិយមប្រើប្រាស់គឺ ៖
v
FAT (File Allocation Table) ឬ
VFAT ឬ FAT16
v FAT32
v NTFS (New Technology File System)
v HPFS (High Performance File System)
v Netware File System
v Linux Ext2 and Linux SWAP
HDD-Size
|
Cluster Size
|
Operating System
|
|||||||||
FAT16
|
FAT32
|
NTFS
|
FAT16
|
FAT32
|
NTFS
|
||||||
7MB-16MB
16MB-32MB
33MB-64MB
65MB-128MB
129MB-256MB
257MB-512MB
513MB-1GB
1GB-2GB
2GB-4GB
4GB-8GB
8GB-16GB
16GB-32GB
32GB-2TB
|
2KB
512 KB
1 KB
2 KB
4 KB
8 KB
16 KB
32 KB
64 KB
X
X
X
X
|
X
X
512B
1 KB
2 KB
4 KB
4 KB
4 KB
4 KB
4 KB
8 KB
16 KB
X
|
512B
512B
512B
512B
512B
512B
1KB
2 KB
4 KB
4 KB
4 KB
4 KB
4 KB
|
MS-DOS
Win3.X
Win95
|
Win98
Win2K
WinME
WinXP(តែអស់
Security)
|
ចាប់
ពីWin2K
ឡើងទៅ
|
|||||
0 comments: