![]() |
សេចក្តីផ្តើម
ប្រទេសកម្ពុជាក្រោយពីបញ្ចប់សង្រ្គាមរ៉ាំរៃនាប៉ុន្មានទស្សវត្សកន្លងមក
ប្រជាជនអស់ទុក្ខភ័យពី សង្រ្គាមក៏ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមានជាបន្តបន្ទាប់នូវទុក្ខសោកនាដកម្មផ្សេងៗ ដូចជាជំងឺអេដស៍ទឹកនោមផ្អែម ជំងឺថ្លើម
បញ្ហាចំណីអាហារ បាននិងកំពុងយារយីអាយុជីវិតប្រជាជនកម្ពុជាយ៉ាងស្ងៀម ស្ងាត់បំផុតជំងឺទាំងនេះគឺជាឃាតករបិទមុខបានសម្លាប់ប្រជាជនខ្មែរស្ទើររៀងរាល់ថ្ងៃ។
ប៉ុន្តែបញ្ហាទាំងនេះត្រូវបានរាជរដ្ឋាបាល និងអង្គការនានាបានយកចិត្តទុកដាក់ខ្លាំងណាស់ដោយផ្តោតទៅរកដំណោះស្រាយនិងវិធានការការពារនិងទប់ស្កាត់ជាបន្តបន្ទាប់ដែលអាចនិយាយបានថាមានប្រសិទ្ធភាពខ្ពស់រហូតមកដល់
ពេលនេះ។ ដោយឡែកអ្វីដែលគួរចាប់អារម្មណ៍ និងភ័យព្រួយបំផុតនាពេលនេះ គឺការគ្រោះថ្នាក់ចរាចរ។
ពីមួយថ្ងៃទៅមួយថ្ងៃអត្រាប្រជាជនខ្មែររងគ្រោះ១០០នាក់និងស្លាប់ច្រើនជាបីនាក់ដោយយោងទៅតាមឯកសារ Note from Handicap
international Belgium នៅក្នុង Cambodia Road Traffic
Accident Victim Information system Annual Report 2004.រហូតមកដល់ពេលនេះអត្រានៃការគ្រោះថ្នាក់
និង ស្លាប់ហាក់មិនថយចុះឡើយ។
អត្រានៃការគ្រោះថ្នាក់និងស្លាប់ដោយសារចរាចរក្នុងប្រទេសខ្មែរបានក្លាយ
ទៅជាកម្មវត្ថុដ៏ចាំបាច់ដែលត្រូវតែរកយុត្តិសាស្រ្តដើម្បីទប់ស្កាត់និងកាត់បន្ថយជាបន្ទាន់។
ដើម្បីឆ្លើយតប ទៅនឹងបញ្ហាខាងលើ យើងខ្ញុំជាកម្មសិក្សាការីវគ្គបណ្តុះបណ្តាលមធ្យមសុក្រឹតការនៃសាលាភូមិន្ទរដ្ឋបាល
បានទទួលប្រធានបទមួយស្តីពី ការកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅកម្ពុជាឆ្នាំ២០១០-២០១១។ មុននឹង ធ្វើការដោះស្រាយប្រធានបទខាងលើនេះ
យើងលើកជាសំណួរថា តើកត្តាអ្វីខ្លះដែលបណ្តាលគ្រោះថ្នាក់? ប្រការដែលជៀសវាងកត្តាគ្រោះថ្នាក់ចរាចរតើយើងត្រូវធ្វើដូចម្តេចខ្លះ?ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
តើយើងមានវិធីដោះស្រាយដោយរបៀបណា? ប្រធានបទនេះមានសារសំខាន់ណាស់ដែលប្រជាជនខ្មែរ
កំពុងជួបប្រទះជារៀងរាល់ថ្ងៃដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមហើយបានបន្ស-ល់ទុកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងូរបានបំផ្លាញធនធានមនុស្ស
និងបាត់បង់កម្លាំងពលកម្មដែលសង្គម កំពុងត្រូវការដើម្បីកសាងប្រទេសជាតិ។
១-និយមន័យ
គ្រោះថ្នាក់ចរាចរៈ
គ្រោះ(ន)ដំណើរកាន់យក, ការកាន់ ទទួល
,គំនិត, យក,ហេតុ, ឧបការ,អនុកូល។
ចរាចរ(កិ)ដើរទៅដើរមក,ដើរត្រឡប់ចុះត្រឡប់ឡើង។(វចនានុក្រមខ្មែរភាគ១)
តាមន័យទាំងពីរខាងលើ យើងអាចផ្តល់និយមន័យបានថា គ្រោះថ្នាក់ចរាចរគឺហេតុបង្កដោយ
ទោចក្រយានយន្តនិងយានយន្តដែលធ្វើដំណើរទៅមកតាមដងផ្លូវ។
២-ប្រវត្តិច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា
គឺជាច្បាប់មួយដែលបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៦ កន្លងទៅ
នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី៣ ។ ច្បាប់នេះ បានត្រូវព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយ គ្មានការកែប្រែកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ
២០០៧ នាសម័យកាលប្រជុំពេញអង្គព្រឹទ្ធសភាលើកទីពីរ នីតិកាលទី២ និងព្រះមហាក្សត្រព្រះអង្គឡាយព្រះហស្ថលេខា
កាលពីថ្ងៃ ទី៨ ខែ កុម្ភៈ ឆ្នាំដដែល ។
ច្បាប់នេះមានទាំងអស់១២ជំពូក និង៩៥មាត្រា។ ច្បាប់នេះបានត្រូវបោះពុម្ពនិងចែកចាយ ដោយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការជនពិការអន្តរជាតិប៊ែលហ្សិកក្រោមជំនួយឧបត្ថម្ភពីសហគមន៍អ៊ឺរ៉ុបប្រជាជនជប៉ុន និងអង្គការសហប្រតិបត្តិការអន្តរជាតិ ប៊ែលហ្សិក៕
៣-របាយការណ៍ស្តីពីការគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០០៨-២០១០
របាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាប្រចាំឆ្នាំ២០០៨
បានអោយដឹងថា ចំនួនអ្នកដែលស្លាប់ដោយគ្រោះថា្នក់ចរាចរផ្លូវគោកបានកើនឡើងស្ទើរតែទ្វេដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ
។ នៅក្នុងឆ្នាំ ២០០៨ គេរកឃើញថា ក្នុងមួយថ្ងៃមានអ្នកស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថា្នក់ចរាចរប្រមាណ៤-៥នាក់៕ នៅឆ្នាំ២០០៩អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ
មានចំនួន១.៦៥៤នាក់។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរទូទាំងប្រទេសកម្ពុជានៅឆ្នាំ២០១០បានធ្លាក់ចុះជាង៥០០លើក
បើធៀបនឹងឆ្នាំ២០០៩។ ប៉ុន្តែអត្រាអ្នកស្លាប់នៅតែមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០០៩។
ចំណែកឯនៅឆ្នាំ២០១០អ្នកស្លាប់មានចំនួន១.៦៤៩នាក់។ អត្រារបួសបានថយចុះពីចំនួន១០.៣១០នាក់នៅក្នុងឆ្នាំ២០០៩។
ដោយឡែកនៅក្នុងឆ្នាំ២០១០ចុះមកនៅត្រឹមតែ៩.៥៤០នាក់។ រីឯអត្រាគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានថយចុះមកនៅត្រឹម៥.៥១៨លើកនៅក្នុងឆ្នាំ២០១០។
ចំណែកឆ្នាំ២០០៩មានចំនួនរហូតដល់ ៦.០២១លើក។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០
ចំនួនគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសត្រូវបានរកឃើញថាមានចំនួន៣០៤០ករណី។
ចំនួនគ្រោះថ្នាក់នេះ បានបង្កអោយមានជនរងគ្រោះសរុប៦៣៤៦នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះមាន៩៣១នាក់បានស្លាប់របួសធ្ងន់២៨៥៣នាក់និងរបួសស្រាល
២៥៦២នាក់។
៤
- មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
ប្រភពចម្បងនៃគ្រោះថា្នក់ចរាចរនៅក្នុងប្រទេសកម្ពុជា
គឺដោយសារកត្តាចម្បងពីរ គឺការបើកបរ ក្នុងល្បឿនលឿន និងការប្រើប្រាស់គ្រឿងស្រវឹងហួសកំណត់ក្នុងពេលបើកបរ
។


រូបភាពគ្រោះថ្នាក់ចរាចរណ៍ដោយ វុធថា
របាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាបានអោយដឹងថា៤៧%
នៃគ្រោះថ្នាក់ចរាចរបង្កឡើងដោយការបើកបរល្បឿនលឿន និង១៤%ផ្សេងទៀតដោយការសេពគ្រឿងស្រវឹង។
ហើយបើនិយាយអំពីជនគ្រោះដល់ជីវិតវិញ ៥១% គឺដោយសារបើកបរក្នុងល្បឿនលឿននិង១៨%ផ្សេងទៀត
បង្កឡើងដោយការសេពគ្រឿងស្រវឹង។ លើសពីនេះទៀតគឺដឹកលើសចំណុះនិងមនុស្សឲ្យជិះលើដំបូលឡាន។


ឥតគោរពច្បាប់។ អ្នកបើកបរយានជំនះដែលមានចែងនៅក្នុងជំពូក៣មាន១៨មាត្រច្បាប់ស្តីពីចរាចរផ្លូវគោកឆ្នាំ២០០៦(ទំព័រ១១-៣៤) ។
៥-វិធីសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សម្រាប់ឆ្នាំ២០១០-២០១២
·
របៀបការពារគ្រោះថ្នាក់ចរាចរណ៍
វិធីសាស្ដ្រដ៏សំខាន់បំផុតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរតាមដងផ្លូវនៅក្នុងប្រទេសកម្ពុជា
ស្ថាប័នដែលជាប់ពាក់ពន្ធទៅនឹងចរាចរផ្លូវគោក ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបើកបរឲ្យបានទូលំទូលាយនិងបង្កើនស្លាកសញ្ញាចរាចរបន្ថែមទៀតនៅកន្លែងដែលខ្វះចន្លោះ
និង គំនូសបែងចែងចំណែកផ្លូវឲ្យបានត្រឹមត្រូវ(line)។
·
សញ្ញាចរាចរណ៍រួមមានៈ
ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ
ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវ
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍
និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធជាប់ទាក់ទងស៊ីចង្វាក់គ្នាជាហូរហែរនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍
ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ
និងស្ថានភាពផ្លូវដែលអាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាសឬរបស់ផ្សេងៗទៀត
ឬគូសវាសនៅលើស្លាកសញ្ញា ឬប្រើប្រាស់ទម្រស្លាកសញ្ញា
ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ
ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬធ្វើឲ្យអ្នកបើកបរចាំងភ្នែក។
អាជ្ញធរជាប់ពាក់ព័ន្ធត្រូវរឹតបន្ដឹងទៅលើល្បឿនបើកបរដោយកំណត់ឲ្យបានជាក់លាក់ ។
·
ការចូលរួមការការពារសុវត្ថិភាព
អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច
ហើយស្ថិតក្នុងស្ថានភាព
ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល
និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗ
ដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ។
អ្នកបើរបរនិងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត។
អ្នកបើកបរទោចក្រយានយន្ត
ត្រីចក្រយានយន្តនិងទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកការពារ សុវត្ថិភាព។ មិនត្រូវផ្ទុកមនុស្សឬទំនិញពីមុខអ្នកបើកបរ។
ត្រូវរក្សារយៈចំងាយឲ្យមានសុវត្ថិភាពរវាងយានយន្ដនៅពីមុខ។ ឳពុកម្ដាយដែលមានទីលំនៅក្បែរផ្លូវដែលមានចរាចរណ៍មមារញឹក
គួរបិទទ្វាររបងជានិច្ច។ កុំទទួលទានសុរាហើយបើកបរ។ កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។
ជៀសវាងការធ្វើដំណើរដ៏វែងនៅពេលយប់បើអាចធ្វើបាន ។ បើសិនលោកអ្នកបើកបរពេលយប់
គួរឈប់សម្រាកឲ្យស្រស់ស្រាយ លប់មុខឬទទួលទានកាហ្វេឬតែដើម្បីបំបាត់ភាពងងុយដេក។ នៅពេលយប់ដាក់បង្ហាញភ្លើងសញ្ញាចរាចរណ៍បំភ្លឺតាមដងផ្លូវជានិច្ចនិងពេលយានយន្តឈប់ត្រូវបំភ្លឺសញ្ញាដល់យានយន្តធ្វើដំណើរដទៃ។
ប៉ាណូពាណិជ្ជ កម្មឬរូបភាពផ្សេងដែលបិទបាំងផ្លូវបែកជាបួន
ផ្លូវកោងនិង ផ្នែកផ្សេងទៀតនៃផ្លូវ ត្រូវតែផ្ដល់សញ្ញា ឲ្យដឹងមុន។ ត្រូវបន្ថយល្បឿននៅតំបន់ដែលជាគ្រោះថ្នាក់ចរាចរកន្លងមក។
ត្រូវត្រួតពិនិត្យយានយន្ដរបស់លោកអ្នកជានិច្ចមុនពេលធ្វើដំណើរ។ អ្នកបើកបរមានវ័យចំណាស់
ត្រូវពិនិត្យភ្នែកតាមពេលវេលា។ អ្នកបើកបរនិងអ្នកថ្មើរជើង មិនគួរធើ្វដំណើរបទឆ្វេងស្តាំដោយបន្ទាន់ឡើយ។
ប្រើភ្លើងស៊ីញ៉ូរាល់ពេលប្ដូរទ្រូងផ្លូវឬវ៉ាយានជំនិះដទៃ
ក្រលេកគ្រប់ផ្លូវមុនពេលអ្នកឆ្លងផ្លូវខ្វែង ទោះបីមានភ្លើងបៃតងក៏ដោយ ព្រោះមនុស្សគ្រប់រូបមិនសុទ្ធតែយកចិត្ដទុកដាក់ឡើយ។
យានយន្តគ្រប់ប្រភេទមុនពេល បទត្រូវវាយភ្លើងស៊ីញ៉ូក្នុងរយៈចំងាយយ៉ាងហោចណាស់ពីរម៉ែត្រទៅបីម៉ែត្រ។ មិនគួរធើ្វបទទៅឆ្វេង ស្តាំដោយបន្ទាន់ឡើយ។ ប្រើភ្លើងស៊ីញ៉ូរាល់ពេលប្ដូរទ្រូងផ្លូវ
ឬវ៉ាយានជំនិះដទៃ។ អ្នកថ្មើរជើងមុននឹងឆ្លងផ្លូវត្រូវមើលឆ្វេង
ស្តាំមិនត្រូវឆ្លងទាំងប្រថុយប្រថានជាហេតុបណ្តាលឲ្យគ្រោះថា្នក់ជាយថាហេតុបាន។ ពេលឈប់ឬខូចរថយន្តតាមដងផ្លូវ
សាធារណៈត្រូវដាក់ស្លាកសញ្ញាជាសម្គាល់។
សេចក្តីសន្និដ្ឋាន
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជាបាន
លុះត្រាតែរាជរដ្ឋាភិបាលនិងប្រជាជន
ទូទៅចូលរួមសហការណ៍គ្នាដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួន។
រាជរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ
និងអនុ វត្តច្បាប់ឲ្យបានល្អ។
មន្ត្រីរាជការត្រូវធ្វើជាគំរូក្នុងការអនុវត្តច្បាប់ជាពិសេសមន្រ្តីប៉ូលីសចរាចរណ៍ត្រូវបំពេញកាតព្វកិច្ច
និងតួនាទីរបស់ឲ្យបានជាដាច់ខាតជៀសវាងការប្រព្រឹត្តខុសទៅនឹងច្បាប់ដែលមានចែង។
ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងយល់ច្បាប់ចរាចរណ៍និងស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទដែល
មាន បិទនៅតាមដងផ្លូវនានានិងចូលរួមគោរពច្បាប់ដោយឯង។
អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានក្រមសីលធម៌
និងសុជីវធម៌អនុគ្រោះដល់គ្នានិងគ្នា។
ការយល់ដឹងពីសុវត្ថិភាពគួរត្រូវចាប់ផ្ដើមពីកុមារភាពដោយសារវាលំបាកបញ្ជ្របការយល់ដឹងដល់មនុស្សដែលពេញវ័យ
។ ប្រសិនបើការយល់ដឹងអំពីចរាចរណ៍ផ្ដល់ដល់កុមារតាំងពីតូចមកនោះសុវត្ថិភាពគឺជាទម្លាប់ទៅហើយ
។ ដូច្នេះ ចូរបញ្ជ្រាបចំនេះអំពីសុវត្ថិភាពតាមដងផ្លូវ និងការយល់ដឹង
ជាទូទៅដល់បុត្ររបស់លោកអ្នកកំឡុងកុមារភាពមក ជាការប្រសើរមុនពេលអាយុ ៦ឆ្នាំ ។
វីឌីអូ, ឬ
កុំព្យូទ័រហ្គេមដែលបំប៉នដល់ការប្រណាំង(ឡាន ម៉ូតូ) គួរត្រូវបានហាមឃាត់
ដោយអាណាព្យាបាល ព្រោះវាអាចបង្កើតទំលាប់ប្រណាំងដល់ក្មេង ។ ឮ
·
កុំឲ្យកូនរបស់លោកអ្នកទស្សនាកីឡាបែបយានយន្ដ
ជាពិសេសការប្រណាំងតែម្ដង។
·
កុមារអាចមើល ភាពយន្ដ ស៊េរីនៃការប្រណាំង ការផ្សាយពាណិជ្ជកម្ម
ទាក់ទងនឹង ការប្រណាំង ការបើកបរលើសល្បឿនកំណត់ ការបើកបរដោយប្រថុយគ្រោះថ្នាក់
បានលុះត្រាតែមានការត្រួតពិនិត្យដោយអាណាព្យាបាល ឬឳពុកម្ដាយ ។ ប្រាប់ពួក
គេអំពីគ្រោះថ្នាក់របស់វា នៅពេលពួកគេជាកុមារ។
·
កុមារក្រោមអាយុកំណត់
មិនគួរត្រូវអនុញ្ញាតឲ្យជិះកង់តាមផ្លូវមមារញឹក
ឬផ្លូវដែលយានយន្ដច្រើនកំពុងចារាចរណ៍នោះទេ ។ ឳពុកម្ដាយដែលមានទីលំនៅ
ក្បែរផ្លូវដែលមានចរាចរណ៍មមារញឹក គួរបិទទ្វាររបងជានិច្ច ។
·
អ្នកបើកបរម៉ូតូ គួរពាក់មួកសុវត្ថិភាព ។
អ្នកអង្គុយពីក្រោយក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ។
·
បើសិនពុំមានមួកសុវត្ថិភាព មិនត្រូវទទួលដោយសារឡើយ ។
·
ត្រូវដាក់ខ្សែមួកការពារឲ្យបានត្រឹមត្រូវ បើពុំនោះទេ
វាមិនអាចជួយអ្នកពេលមាន គ្រោះថ្នាក់បានទេ ។
·
ត្រូវប្រាកដថាមួកសុវត្ថិភាពរបស់អ្នកមានគុណភាពល្អ លំដាប់ ISI ។
·
កុំទទួលទានសុរាហើយបើកបរ
·
កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ
·
ជៀសវាងការធ្វើដំណើរដ៏វែងនៅពេលយប់ បើអាចធ្វើបាន ។
បើសិនលោកអ្នកបើក បរពេលយប់ គួរឈប់សម្រាកឲ្យស្រស់ស្រាយ លប់មុខ ឬ ទទួលទានកាហ្វេ ឬតែ
។ ឲ្យប្រាកដថា ខ្លួននៅរឹងប៉ឹង មិនងងុយដេក ។
·
តែងមានការដាក់បង្ហាញភ្លើងសញ្ញាចរាចរណ៍ជាប់រហូតពេលយប់ និងពេលឈប់
សម្រាក ។
វាគ្រោះថា្នក់ណាស់ ដូច្នេះ ត្រូវមានសញ្ញាគ្រោះថ្នាក់នៅផ្លូវបែកជាបួន ដោយ
មានភ្លើងសញ្ញាជាប់រហូត ។ ប៉ាណូពាណិជ្ជកម្ម ឬរូបភាពផ្សេង ដែលបិទបាំងពីគំហើញផ្លូវ
បែកជាបួន ផ្លូវកោង និងផ្នែកផ្សេងទៀតនៃផ្លូវ ត្រូវតែផ្ដល់សញ្ញាឲ្យដឹងមុន ។
·
ត្រូវបន្ថយល្បឿននៅតំបន់ដែលជាគ្រោះថ្នាក់ចរាចរណ៍កន្លងមក
·
ត្រូវត្រួតពិនិត្យយានយន្ដរបស់លោកអ្នកជានិច្ចមុនពេលធ្វើដំណើរវែងឆ្ងាយ
·
អ្នកបើកបរមានវ័យចំណាស់
ត្រូវពិនិត្យភ្នែកតាមពេលវេលា
·
ថ្លុកទឹក ឬ មែកឈើតាមផ្លូវ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់
ដោយសារការមើលមិន ឃើញនេះ ធ្វើឲ្យអ្នកថ្មើរជើង ឬ អ្នកបើកបរបទទៀចំហៀងផ្លូវជាបន្ទាន់
ហើយក៏បណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ ។ អ្នកបើកបរ និង អ្នកថ្មើរជើង
មិនគួរធើ្វដំណើរបទទៅចំហៀងដោយបន្ទាន់ឡើយ ។
·
ប្រើភ្លើងស៊ីញូរាល់ពេលប្ដូរទ្រូងផ្លូវ ឬ វាយានជំនិះដ៏ទៃ
·
ក្រលេកគ្រប់ផ្លូវមុនពេលអ្នកឆ្លងផ្លូវខ្វែង ទោះបីមានភ្លើងបៃតងដោយ
ព្រោះ មនុស្សគ្រប់រូប មិនសុទ្ធតែយកចិត្ដទុកដាក់ឡើយ
0 comments: