មាតិកា
I- សេចក្តីផ្តើម...........................................................................១
១- គ្រិះសេដ្ឋកិច្ចខ្មែរសម័យអង្គរ..........................................៣-៤
២- វិស័យកសិកម្ម.....................................................................៥
៣- វិស័យសិប្បកម្ម....................................................................៦
៤- វិស័យពាណិជ្ជកម្ម................................................................៧
៥- ការស្ថាបនា
.........................................................................៨
៦- វិស័យគមនាគមន៍...............................................................៩
៧-
ហិរញ្ញវត្ថុ និង ធនាគារ.....................................................១០
៨- សនិ្នដ្ឋាន..........................................................................១១
៩- ឯកសារយោង................................................................១២
I.
សេចក្តីផ្តើម
ពុទ្ធិដែលទទួលបានពីសៀវភៅនេះ ក៏អាចជាមួលដ្ឋានសម្រាប់អ្នកអាន ទូទៅ ដែល កំពុង មាន
ឯកទេស ប្រវត្តិវិទ្យា ដើម្បី ពង្រឹងការស្វែងយល់ ដោយខ្លួនឯង ជុំវិញបញ្ហា ប្រវត្តិ សាស្រ្ត នៃប្រទេសកម្ពុជាយើង ។ ចំពោះសិស្ស ថា្នក់សិស្សាមូលដ្ឋានដូចពូកយើង
ថ្វីត្បិត តែការសិក្សាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា យើងមាននៅតែថា្នក់នេះក៏ដោយ
ប៉ុន្តែ ការស្រាវជ្រាវរបស់ ពូកយើង វាធ្វើឲ្យយើង មានសេចក្តីព្យាយាម តស៊ូ អំណត់ រីកចម្រើនផ្មែកបញ្ញា
ស្មារតី និង បានបង្កើតស្នាដៃ សម្រាប់ និស្សិតក្រោយៗ ទៀត ។
-យល់ដឹងអំពីសេដ្ឋកិច្ចនៅសម័យនោះ
-ដឹងពីវិធីសាស្រ្ត
រឺដំណើរការធ្វើសេដ្ឋកិច្ច
-ឆ្លុះបញ្ចាំងសេដ្ឋកិច្ចសម័យនោះ
និងបច្ចុប្បន្ន
-យកបទពិសោធន៍ចាស់ច្នៃ
ចេញជារបស់ថ្មី
-មូលហេតុនៃការរីកចំរើន
រឺការថយចុះ
ដូចនេះប្រវត្តិសាស្រ្តគឺជាត្រីវិស័យបំភ្លឺយើងដើម្បីឲ្យយើងឈានទៅរកសុភមង្គលក្នុងជីវិតបាន
។
១- គ្រិះសេដ្ឋកិច្ចខ្មែរសម័យអង្គរ
ហេតុអ្វីបានជាខ្មែរជ្រើសរើសយកអង្គរធ្វើជារាជធានី?
តើនេះជាចៃដន្យ ឬ ជាការ ជ្រើសរើសមួយមានមូលហេតុ ជាក់លាក់?
តាមការវិភាគ ពិចារណារកហេតុផលយើងបានដឹងថា
តំបន់អង្គរ
១- ស្ថិតនៅចំកណ្តាលរាជាណាចក្រ
២- ជាទីប្រជុំផ្លូវជំនួញ ទាំងផ្លូវគោកទាំងផ្លូវទឹក
៣- សម្បូណ៍ដោយធនធានធម្មជាតិ ដូចជាត្រីនៅបឹងទន្លេសាប
ម្រឹគីម្រឹគាឈើល្អៗ គ្រប់ភេទ ថ្មភក់ សម្រាប់ សង់ប្រាសាទនៅភ្នំគូលែន ដែក ដីឥដ្ឋ នៅភ្នំដែក និង ភ្នំដងរែក ។ល។
៤- មានទីវាល ទំនាប សម្រាប់ធ្វើកសិកម្ម។
អំណោយផលរបស់មនុស្ស ធម្មជាតិគូបផ្សំជាមួយគំនិតច្នៃប្រឌិត
មធ្យោបាយនិង បច្ចេកទេសរបស់មនុស្ស ដែលមានឋាមពលខ្លាំងក្លា ស្វាហាប់ក្នុងជំនាន់នោះ ដែល
តស៊ូ ស្វិត ស្វាញចំពោះការងារ បាននាំឲ្យសេដ្ឋកិច្ចរីកចំ រើនលូតលាស់ជាអតិបរមា។
អ្នកប្រាជ្ញជាច្រើន បានខិតខំធ្វើការសិក្សាស្រាវជ្រាវត្រិះរិះពិចារណាអំពី
ឥទ្ឋិពល នៃមជ្ឈមដ្ឋានរូបវន្ត ទៅលើ ការកកើតឡើងនៃអរិយធម៌ សម័យអង្គរមានលោក ព្យែរគូរូ ជាដើម។ លោក បានគូសបញ្ជាក់ថា កត្តាភូមិសាស្រ្ត ប្រាកដជាមានសារសំខាន់
បំផុត ក្នុងការញុំាអរិយធម៌មួយឲ្យកើតឡើង និងឲ្យរីកដុះដាលចំរើនរុងរឿង។
ទន្ទឹមនិងបញ្ហានេះ គេក៏សង្កេតឃើញផងដែរថា
ស្ថានភាពទឹកដីល្អប្រសើរ អំណោយ ផលពី ធម្មជាតិអាចធ្វើឲ្យ មនុស្សទៅជាខ្ជិលច្រអូស ខ្វះគំនិតច្នៃប្រឌិត
មិនចេះប្រឹងប្រែងប្រយុទ្ឋជាមួយធម្មជាតិដោយអាងថា គេអាច រស់នៅបានស្រូល ដោយ មិនបានខ្វល់ខ្វាយស្ទុះស្ទាលចង់មាន
ចង់បានអ្វីទៀត ។ តើមានកត្តាអ្វីខ្លះជាធាតុផ្សំ ដើម្បី ជំរុញ ឲ្យខ្មែរសម័យអង្គរឈានឆ្ពោះទៅកាន់វឌ្ឍនភាព
នៅលើគ្រប់វិស័យយ៉ាងនេះ?
កត្តានេះពាក់ព័ន្ធជាមួយកត្តាពីរជាសាវ័ន្ត គឺ៖
១- មរតកអតីតកាល
២- កត្តាមនុស្ស
i.
កត្តាមនុស្សនិង
មត៌កពីអតីតកាលទាក់ទងនឹងវិស័យសេដ្ឋកិច្ច
គេបានដឹងថា ខ្មែរនៅសម័យអង្គរ ជាជនជាតិឧស្សាហ៍ព្យាយាម។
ចំណង់ចំណូលចិត្តរបស់គេគឺ៖
-
ការចម្រើនលូតលាស់នៅលើគ្រប់វិស័យ
-
ភាពសម្បូណ៍សប្បាយនៅគ្រប់ផ្នែក
ដើម្បីបានជាសក្ខីកម្មបញ្ជាក់អំពីបំណងនេះ មហាក្សត្រនៅអង្គរ បានឲ្យគេ ឆ្លាក់ក្បាច់រឿង” កូរសមុទ្ទទឹកដោះ” នៅប្រាសាទជាច្រើននិង នៅមាត់ ច្រកខ្លោងទ្វារនៃបុរី
អង្គរធំទាំងនេះ ជានិមិត្តរូបនៃ ការបញ្ចេញឋាមពល និងការប្រណាំងប្រជែង ដើម្បីបងើ្កត ផលិតផលសម្រាប់សុភមង្គលក្នុងជីវិតយ៉ាងពិតប្រាកដ។
ការសិក្សាខាងវិភាគចិត្តសាស្រ្ត ឲ្យយើងបានដឹងថា ខែ្មរបុរាណបានផ្តល់ភស្តុតាង ច្រើនអំពីការតស៊ូ
អំណត់អត់ធន់ និងសន្ទុះទឹកចិត្តប្រាថ្នាខ្ពស់ ចំពោះអី្វដែលខ្លួនបាន កំណត់ថា ជាបុព្វហេតុដ៏ពិសិដ្ឋ។
យើងបានសិក្សាស្រាវជ្រាវ ហើយបានយល់ដឹងថា
ចំណង់ខាង ការលូត លាស់ នេះ មានមកតាំងពី សម័យមុនអង្គរម្លេះ គឺតាំងពីសម័យហ៊្វូណន និងចេនឡា។
ប្រវតិ្តវិទូជា ច្រើនសន្និដ្ឋានថា ពេលដែលខែ្មរមក ដាក់ទីតាំង នៅរាជធានីអង្គរខែ្មរមានអរិយធម៌មួយ
ខ្ពង់ខ្ពស់រួចជាស្រេចទៅហើយ។ ឯអរិយធម៌សម័យអង្គរ គ្រាន់តែបនែ្ថមការលូតលាស់ បែកមែកធាងសាខាត្រសុំត្រសាយ
ពីលើការរីកលូតលាស់មុនៗ តែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បតិ្ត ដែលជាកេរមត៌កពីអតីតកាល។
នៅសម័យ ហ៊្វូណន អ្នកស្រុកៈ
- ពូកែរកស៊ីលក់ដូរ ធើ្វជំនួញតាមផ្លូវគោក
ជាពិសេសតាមផ្លូវសមុទ្រ
- ជាសិល្បករយ៉ាងជំនាញ ចេះឆ្លាក់ឈើ ត្បាញសំពត់សូត្រ
និងផលិតសម្ភារៈផេ្សងៗ យ៉ាងល្អប្រណិត។
- ជាជាងចំលាក់ និងសំណង់
- ជាអ្នកជំនាញខាងនយោបាយទឹក ផ្នែកផែនដីសណ្ត(Delta)
នៅសម័យចេនឡា ការផ្លាស់ប្តូរទីតាំងតម្រូវឲ្យ
ខែ្មរមានជីវភាពរស់នៅ ផេ្សងពី មុនបន្តិច ហើយខែ្មរ ជំនាន់នោះ
- ជាអ្នកជំនាញខាងចម្បាំង
- ជាសិប្បករ
- ជាជាងសំណង់យ៉ាងប៉ិនប្រសប់ ហើយជាអ្នកបន្តវេននយោបាយទឹក
ពីសម័យ ហ៊្វូណន ប៉ុនែ្តតាមវិធីមួយថី្ម គឺគេលើកទំនប់ទឹក ទប់ទឹកទុកប្រើប្រាស់ នៅរដូវរាំងស្ងួត
(Lutte pour l’eau)។
ដូច្នេះមត៌កដែលហ៊្វូណន និងចេនឡាបានចែកឲ្យខែ្មរសម័យអង្គរ
មានតម្លៃ ពន់ ពេក ណាស់។ នេះនៅពុំទាន់និយាយពីមត៌ក ជាប្រពៃណីផ្នែកវប្បធម៌ផងទេ។ ទេព កោសល្យ
របស់មនុស្សខែ្មរ បានធើ្វឲ្យអី្វៗ ដែលមានពីមុនមកកាន់តែត្រូវបាន ពង្រីក បនែ្ថម និងកាន់តែប្រសើរឡើងជាលំដាប់
លុះត្រាតែឈានឡើង ដល់កំពូល។
មិនតែប៉ុណ្ណោះ ខែ្មរអង្គរបានបងើ្កតឡើង
នូវសមិទិ្ធកម្មថ្មីៗ ដ៏មហាអស្ចារ្យដែល នៅក្នុងលោកនេះ សើ្ទររកគូប្រៀបគ្មាន។
២- វិស័យកសិកម្ម
នៅប្រទេសកម្ពុជាយើងជាទូទៅ កសិកម្មពឹងផ្អែកទៅលើមេឃ(ទឹកភ្លៀង)។
បើ ភ្លៀង ធា្លក់ ខ្លាំង កសិកម្ម រងគ្រោះ ខូចខាតជាទំងន់ដោយសារទឹកជំនន់។ បើភ្លៀង ធ្លាក់
តិចពេក កសិកម្ម ត្រូវរង គ្រោះ ខូច ដោយរាំងស្ងួត។ ហេតុផលពីរ យ៉ាងខាងលើនេះ ហើយធ្វើឲ្យ
ព្រះមហាក្សត្រសម័យអង្គរ ប្រមើលឃើញ នូវនយោបាយ ទឹកជាកត្តាចំបង ដោយ ចាត់ចែងឲ្យស្ថាបនាបឹងធំៗនៅ
ជុំវិញតំបន់អង្គរ។ បឹងធំៗនោះ គេ ហៅ ថា បារាយណ៍។ បារាយណ៍នោះ ហើយមាននាទីសន្សំទឹក ទុកនៅរដូវវស្សា ដែលហូរ
តាម ស្ទឹង សៀមរាបពីជ្រោះភ្នំគូលែនមក។ការស្ថាបនាបារាយណ៍ ជំនាន់នោះចាត់ជា សមិទ្ធិ ផល
មួយ ដ៏ធំសម្បើម ណាស់ ដូចជាបារយណ៍លលៃ បារាយណ៍ខាងកើត
បារាយណ៍ ខាងលិច បារាយណ៏ឥន្រ្តតដាក និងជីក ព្រែកបាគងសៀមរាបជាដើម។
បារយណ៍ លលៃ មានបណ្តោយប្រវែង៣០០០ម៉ែត ទទឹង ប្រវែង ៨០០ ម៉ែតផ្ទុកទឹក៦ លានម៉ែតត្រីគុណ។
បារាយណ៍ ខាងលិច មានបណ្តោយ ប្រវែង៩០០០ម៉ែត ទទឹង ប្រវែង ២២០០ម៉ែតផ្ទុក ទឹក បានចំណុះមិនតិចជាង៤០លានម៉ែត
ត្រីគុណ (សព្វថ្ងៃពុំអាច ប្រើប្រាស់ បានទេ)។ បារាយណ៍ខាងកើតមានបណ្តោយប្រវែង ១៨០០ម៉ែត្រ
ទទឹង៧០០ម៉ែត្រអាចផ្ទុកទឹកបាន ជាង៣០លាន ម៉ែត្រត្រីគុណ (បារាយណ៍ នេះនៅ គង់វង្សរហូតដល់សព្វថ្ងៃនេះ)។
ដោយសារការអនុវត្តនយោបាយ ទឹក សម័យអង្គរ ជាទូទៅលើផ្ទៃប្រទេសទាំងមូល អាច ធ្វើ ស្រែបានយ៉ាងតិច៣ដងក្នុង
មួយរដូវ ។ លោក ហង្សរី ស្តែរលីន (Henri
Sterlin) បានគូសបញ្ជាក់ថា៖គ្រាន់តែលើផ្ទៃដីមួយពាន់គីឡូម៉ែត
ទ្វេគុណ នៅអង្គរ គេ អាច ប៉ាន់ ប្រស្មាន បានថា ផលិតផលស្រូវក្នុងមួយឆ្នាំទទូលបាន ទៅដល់១៥០០០០០តោន
ហើយ អាច ចិញ្ចឹមប្រជាជនបានដល់៨០០០០០នាក់។ នៅសេសសល់ប៉ុន្មានទៀត សំរាប់លក់ ចេញ ទៅក្រៅ
ប្រ ទេស ។ នេះជាសេចក្តីសន្និដ្ឋាន មួយដែលបញ្ជាក់ឲ្យឃើញទិន្ន ផលស្រូវ យ៉ាង ខ្ពស់ដែលបង្កលក្ខណៈងាយ
ស្រួលដល់ការ កសាងសង្គមមួយមានអរិយធម៏ ខ្ពស់ ត្រដែត នាសម័យអង្គរដ៏រុងរឿង។ ដូច្នោះហើយបាន
ជាសម័យនោះ ខ្មែរយើងទទូល បានជោគជ័យខ្លាំងក្លាលើវិស័យកសិកម្ម។ នយោបាយទឹក នេះបាននាំ ឲ្យខ្មែរយើងឆ្លងផុត
ពីដំណាក់ចិញ្ចឹមគ្រួសារមកដំណាក់ សេដ្ឋកិច្ចអតិផល។ ដោយសារខឿន សេដ្ឋកិច្ច រឹងមាំ គេមានលទ្ធភាពធំទូលាយក្នុង
ការបំពេញកិច្ចការ ផ្សេងៗទៀតដូចជា នយោបាយ វប្បធម៌ សិល្បៈ ធើ្វឲ្យការប្រព្រឹតិ្តទៅរបស់រចនាសម្ព័ន្ធជាតិ
ពិតប្រាកដលេចឡើងរុញច្រានឲ្យ អរិយធម៌សម័យនោះ កាន់ តែរុងរឿងជាលំដាប់។ ម្យ៉ាងទៀតកត្តាសេដ្ឋកិច្ចនេះហើយ
ដែល អាច ឲ្យបុព្វបុរសយើងកសាងបាន ប្រាសាទ រាប់ពាន់នឹងមានលទ្ធភាព
ធើ្វ សង្រ្គាមវាតទឹកដីជាញឹកញាប់ទៅលើប្រទេសជិតឆ្ងាយ។
៣- វិស័យសិប្បកម្ម
គួបផ្សំនឹងសេដ្ឋកិច្ចរុងរឿង វិស័យសិប្បកម្ម
និងពាណិជ្ជកម្មក៏ត្រូវបានទទួលស្គាល់ ថា ជាកម្លាំង ស្រួចមួយដែរ។ មរតកអតីតកាលផ្នែកបចេ្ចកទេសរបស់ខែ្មរសម័យអង្គរ
បានទទួលពីដូនតា មកមិនមែន ត្រឹមតែកសិកម្មប៉ុណ្ណោះទេ សូម្បីតែវិស័យឧស្សាហកម្ម សិប្បកម្ម
ពាណិជ្ជកម្ម ក៏ត្រូវលោក ស៊ីលីស (A.Silice) និងលោកហ្រ្គោ លីយេ
(B.Groslier) កត់សំគាល់ឃើញថានៅសតវត្សរ៍ទី៧ ការធើ្វ សម្ភារៈ អំពីឥដ្ឋមាន បចេ្ចកទេសល្អ
ត្រឹមត្រូវ រួចទៅហើយ ឥដ្ឋមានរាងប្រលេពីប៉ែត តាន់ ជាប់មាំល្អធើ្វបានម៉ត់ចត់ ល្អិតល្អន់
ណាស់។ .........ជាមួយឥដ្ឋ គេតែងបិទបាយអ ម្យ៉ាងធើ្វអំពីកំបោរ លាយជា មួយខ្សាច់ និង ស្ករត្នោត។
ឥដ្ឋនេះគេនិយមប្រើជាទូទៅនៅក្នុងប្រទេសពិសេស សម្រាប់សង់ ប្រាសាទ ជាច្រើន។ ក្រោយ សតវត្សរ៍ទី១៣
គេឈប់ប្រើថ្មភក់ ហើយវិលមក ប្រើឥដ្ឋវិញ។ ក្រៅពី ឥដ្ឋដែល ជាសម្ភារៈ សំណង់ នៅតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ
និងប្រាសាទបាយ័ន បានបញ្ជាក់ថាមាន ប្រាសាទខ្លះសង់ អំពី ឈើ ហើយប្រក់សំណ ឬក្បឿង។ កំណាយ
នៅតាមស្ថានីយ៍បុរេប្រវតិ្ត គេពុំបានរកឃើញ សំណ នេះ សេស សល់ទេ។ ផ្ទុយទៅវិញ បាន បង្ហាញឲ្យឃើញនូវសំណល់កំទិចក្បឿងជាច្រើន
ជាពិសេសនៅ ក្នុង បរិវេណទី ក្រុង អង្គរ និងនៅតាមកនែ្លងប្រវតិ្តសាស្រ្តជាច្រើនទៀត។ ភស្តុតាងនេះ
បញ្ជាក់ឲ្យយើងដឹងថា ពិត ជាមាន ការវិវឌ្ឍន៍ ក្នុងការប្រើសម្ភារៈសំណង់ពីឥដ្ឋទៅក្បឿង។
នៅពេលណា គេចេះ យកក្បឿង ទៅប្រើ ជំនួស សឹ្លកត្នោត សឹ្លកចាក សឹ្លកស្បូវ ពេលនោះមានន័យថា
ខែ្មរយើង ពិតជាបានបោះមួយជំហ៊ាន យ៉ាង ធំទៀត ទៅ រកវឌ្ឍនភាពហើយ។ ក្រៅពីសិប្បកម្មឥដ្ឋ ក្បឿង
ក្នុងស្នាដៃមួយរបស់លោក សុង ស៊ីវ បានអះអាងថា នៅសម័យអង្គរមានឡដុត រំលាយដែក ស្ពាន់ ប្រាក់
លង្ហិន សំរឹទ្ធ មាស មាន កនែ្លង ផលិត គ្រឿងប្រដាប់ប្រើប្រាស់ គ្រឿងអលង្ការ គ្រឿងប្រណិត
ប្រកបដោយក្បូរក្បាច់រចនា ស្រស់បំព្រង គ្រប់បែបយ៉ាង។ នេះគឺជាសិប្បកម្មមួយ គួរឲ្យជឿច្បាស់
ព្រោះបច្ចុប្បន្ន យើងឃើញ សេសសល់ រូបសំ ណាក់ ជាច្រើនដូចជា រូបបដិមា ព្រះវិស្ណុកំពង់ផ្ទុំធើ្វពីសំរឹទ្ធ
តែបែកបាក់ អស់មូយ ភាគ ធំទៅហើយ។ សព្វថ្ងែនេះ ដាក់តាំងនៅសារមន្ទីរជាតិ ក្រុងភំ្នពេញ។
ក្រៅពីនេះមាន រូប សំណាក់ ព្រះគោ ពុទ្ធបដិមា ធើ្វពីលង្ហិន លាយសំរឹទ្ធ និងវត្ថុសិល្បៈជាច្រើនទៀត។
សិប្បកម្ម ចំរើនលូតលាស់ បែបនេះ ទើបអាចសន្និដ្ឋានថា វាជាកត្តាជំរុញ ឲ្យអរិយ ធម៌អង្គរអណ្តែតឡើង។
៤- វិស័យពាណិជ្ជកម្ម
ដោយតំបន់អង្គរសិ្ថតនៅលើផ្លូវកែងនៃចរន្តពាណិជ្ជកម្មខាងក្នុង
និងក្រៅប្រទេស ហើយមាន បណ្តាញគមនាគមន៍ បែងចែកប្រទាក់ក្រឡាគ្នា ទាំងផ្លូវគោក និងផ្លូវទឹក
បូក ផ្សំ និងការរីក ចំរើន ជា មូលដ្ឋាន របស់វិស័យ កសិកម្ម សិប្បកម្ម ធើ្វឲ្យវិល័យ ពាណិជ្ជកម្ម
ក្លាយជាកម្លំាងសំខាន់ផ្តល់ឲ្យការផ្លាស់ប្តូរ ផលិតផលក្នុងប្រទេស ចេញទៅក្រៅ និងពីក្រៅ
មកក្នុង ប្រទេសវិញ។ តាមជញ្ជំាងប្រាសាទអង្គរវត្ត និង ប្រសាទបាយ័នមានភស្តុតាង ជា ច្រើន
បញ្ជាក់អំពីសេដ្ឋកិច្ច នៅលើទីផ្សារយ៉ាង ច្បាស់លាស់។ តាមការ ប៉ាន់ស្មាន របស់ លោក កែម
សូភុន លោក ថាច់ វ៉ាន់ផាត អ្នកនិពន្ធសៀវភៅ អាទិទេពនៃក្រុងអង្គរ បាន បញ្ជាក់ ថា នៅសម័យអង្គរផលិតផល
នាំចេញមាន ក្រវ៉ាញ ភ្លុកដំរី កុយរមាស រុក្ខ ផ្សេងៗ ស្លាប បក្សី ល្អៗជាច្រើន ។ល។ ទំនិញទាំងនេះគេមិនបានលក់យកកំរៃជាប្រាក់ទេ
តែគេដូរ យកវត្ថុប្រណិត ដូចជា ក្រណាត់សំពត់ ច្រើនពណ៌ សំណ ថាំងតែ ថូផ្កា លាប ពណ៌គ្រប់មុខ
ទឹកប្រាក់ ក្រដាសសរសេរ ស្ពានធ័រ ថ្មដុត(ធ្យូងថ្ម) ឆ្នាំងដែក ថាសស្ពាន់ ក្រាស ឈើ ភ្ជល់ជាដើម
មកពីស្រុកចិន ។ គេសង្កេតឃើញថា វត្ថុ មាន តំលៃនាំចូលគឺ គុជ ។ ក្រោយមកក្នុង សតវត្សរ៍ទី១៣
មានការនាំចូលកំណាត់សំពត់ សាច់ហ្មត់ ល្អ មកពី ប្រទេសភូមិភាគខាង លិចសមុទ្រដូចជា ចម្ប៉ា
ក្រិចជាដើម ។ ដោយសារយើង ឃើញ ទំនាក់ ទំនងផ្នែក ពាណិជ្ជកម្មទាំងខាងក្នុង និងក្រៅប្រទេស
មានភាពរស់រវើក បែប នេះហើយ ប្រទាក់ក្រលាគ្នា ជាមួយ វិស័យដ៏ទៃទៀតយ៉ាងច្រើន ទើបយើងហ៊ាន
សនិ្នដ្ឋានថា សម័យអង្គរពិតជារុងរឿងប្រាកដមែន។ សម័យ អង្គរ បានពើបប្រទះ រវាងវប្បធម៌
ក្នុង ស្រុក និងក្រៅស្រុក តែអាស្រ័យដោយវប្បធម៌ ក្នុងស្រុកមាន អត្តសញ្ញាណ ច្បាស់លាស់
ទើបវប្បធម៌ក្រៅស្រុកពុំអាចរក្សាឥទ្ធិពលរបស់ខ្លួនបាន ដែលជាហេតុធើ្វ ឲ្យ អត្តស- ញ្ញាណ
វប្បធម៌ខែ្មរ យើងរក្សាបានលំនឹងមួយ តាំងពីសម័យអង្គររៀងមក។ តាម ប្រសាសន៍ អ្នកស្រី ត្រឹង
ងា បានបញ្ជាក់ថា ...........អរិយធម៌អាចដុះដាលចំរើន លូតលាស់ ទៅបានក៏អាស្រ័យលើវប្បធម៌
និងសង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកគ្នាទៅ វិញទៅ មក ជា ដាច់ខាត។ វប្បធម៌ស្វែងរកសុខឲ្យមនុស្ស
តាមផ្លូវចិត្ត រីឯសង្គមធម៌ស្វែងរក សុខឲ្យ មនុស្ស តាមផ្លូវកាយ ឬសម្ភារៈ......។ ក្រៅពីមានទំនាក់ទំនង
និងការជះ ឥទ្ធិពល គ្នា ទៅ វិញ ទៅមក វប្បធម៌ និងសង្គមធម៌ ក៏នៅមានទំនាក់ទំនងជាមួយ វប្បធម៌
សង្គមធម៌ បរទេស ថែមទៀត............។
៥- ការស្ថាបនា
ការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះ ហើយដែលអនុញ្ញាត
អោយ ប្រជាជន ចូលរួម ក្នុងការ កសាង ប្រាសាទ តាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិង
លទ្ធិ- បុគ្គល និយម។ ដូច្នោះ ក្នុង ស្ថាបត្យកម្ម សម័យនោះគេសង្កេតឃើញមាន ប្រាសាទ ពីរបែបៈ
១-ប្រាសាទភ្នំជាប្រាសាទសង់លើឃឿនច្រើនជាន់សំរាប់លទ្ធិទេវរាជ(បាគង
បាខែង បក្សីចំាក្រុង បា្រសាទធំ មេបុណ្យខាងកើត ប្រែរូប បាពួន អង្គរវត្ត បាយ័ន)។
២-បា្រសាទសង់ទាបនឹង ដីជាប្រាសាទសំរាប់លទ្ធិបុគ្គលនិយម(ព្រះគោ
លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ល។)។ ម្យ៉ាងទៀតគេបានសង្កេតឃើញ ថាពីរាជមួយ ទៅរាជមួយទៀត
ប្រាសាទ មានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះ បង្ហាញអោយឃើញថា ព្រះរាជាអង្គរហាក់
ដូចជាប្រណាំងប្រជែងក្នុងការលើក កិត្យានុ- ភាព របស់ព្រះអង្គ។ ចំពោះប្រាសាទដូចបាន រៀបរាប់រួចមក
ហើយ នេះ ពុំមែន មាន ត្រឹម តែការកសាងហើយចប់នោះទេ គឺប្រជារាស្រ្តមាន ការផ្គត់ផ្គង់នូវ
គ្រឿង ប្រដាប់ ប្រើប្រាស់ និងដង្វាយផ្សេងៗ និងមានភារៈត្រូវទៅនៅបំរើនិងថែ រក្សាប្រាសាទទាំង
នោះ ថែម ទៀត។ ឧទាហរណ៍ៈ ដូចជាប្រាសាទតាព្រហ្មកសាងឡើងនៅឆ្នាំ១១៨៦ ដោយព្រះ បាទជ័យវរ្ម័នទី
៧ សម្រាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ឋ នៃព្រះមាតានិង ព្រះគ្រូនិង បដិមា រូបឯទៀតចំនួន២៦០
មានភូមិចំណុះ ៣១៤០ភូមិ (សម្រាប់ផ្គត់ផ្គង់ ប្រដាប់ប្រើប្រាស់ និង ដង្វាយ ផ្សេងៗ) មានមនុស្សនៅចាំបំរើនិងថែរក្សា
៧៩៣៦៥ នាក់ (ក្នុងចំនោមនេះ មាន១២៦៤០នាក់ស្ថិត នៅក្នុងបរិវេណ ប្រាសាទជានិច្ច)។ គ្រឿង
ប្រដាប់ ប្រើប្រាស់ ជាដង្វាយ មានៈ ចានមាសទម្ងន់ ៥តោន ចានប្រាក់មួយទម្ងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ
៣៥ គ្រាប់ ត្បូងមុត្តា ៤០៦២០គ្រាប់ ត្បូងយ៉ាងល្អ៤៥៤០គ្រាប់ ផ្តិលមាសធំមួយ រនំា ស្រុកចិន
៩៦៧ គ្រែធ្វើដោយសំពត់ល្អ៥១២ ក្លស់ ៥២៣។ ចំពោះ ស្បៀងអាហារមានៈ អង្ករ ស្ករ ទឹកដោះគោ
ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កបូ៏រ គ្រឿងចីវរ។
នេះចំពោះ បា្រសាទ តែមួយផង ឃើញថាការប្រើប្រាស់កម្លាំងមនុស្ស និង ទ្រព្យសម្បត្តិ អស់យ៉ាង
សន្ធឹកសន្ធាប់ ទៅហើយ ចុះបើខ្មែរយើងមាន ប្រាសាទដល់ ទៅរាប់ពាន់ តើតម្រូវការ ទាំង ខាង
កម្លាំងមនុស្សទាំងខាងទ្រព្យសម្បត្តិ មានដល់ប៉ុន្មាន?
៦- វិសយ័គមនាគមន៍
នៅសម័យអង្គរក្រៅពីសកម្មភាពផ្លូវទឹក
ដែលជាប្រភពផ្តល់ឲ្យដោយធម្មជាតិ គេក៏
មាន ការកសាងបណ្តាញគមនាគមន៍ផ្លូវ គោកមានច្រើនទៀត
ដែលបណ្តាញផ្លូវ គមនាគមន៍នេះ មានសារៈសំខាន់ចំពោះការរីកលូតលាស់ សេដ្ធកិច្ចខាងផ្នែក ពាណិជ្ជកម្ម។
ការជីកបារាយណ៍ធំៗរបស់ក្សត្រខ្មែរនៅសម័យអង្គរជាច្រើន យ៉ាងណា ដូចជា បារាយណ៍របស់ព្រះបាទយសោវរ្ម័នទី១
បារាយណ៍របស់ព្រះបាទឧទយាវរ្ម័នទី២ ដែលខ្នងទំនប់បារាយណ៍នេះ ក៏ សុទ្ធជាផ្លូវសម្រាប់ប្រើប្រាស់ផងដែរ។
ព្រះបាទយសោវរ្ម័យទី១ ព្រះអង្គបានសាងផ្លូវមួយចេញពីតំបន់យសោធរបុរ(តំបន់អង្គរ)
ទៅកាន់ហរិហរាល័យ (នៅរលួស) ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានឲ្យគេ កសាងផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន
ក្នុងព្រះនគរនា ពេលនោះ ដូចជាពីក្រុងអង្គរទៅកាន់ ក្រុងវិជ័យនៅប្រទេសចម្ប៉ា និង ផ្លូវចេញពីតំបន់អង្គរឆ្ពោះទៅកាន់
ភិមាយ
( តំបន់ប្រាសាទភិមាយនៅប្រទេសសៀមសព្វថ្ងៃ)
និងផ្លូវចេញពីក្រុងអង្គរធំ ឆ្ពោះទៅ តំបន់ប្រាសាទនានា ដូចជា ប្រាសាទបន្ទាយឆ្មារ ទៅប្រាសាទព្រះខាន់កំពង់ស្វាយ
ប្រាសាទ បឹងមាលា និង ពីបឹងមាលា ទៅរហូតវត្តភូ
។
តាមការបញ្ជាក់ដោយលោក ជីវតាក្វាន់បាន ឲ្យដឹងថា
នៅតាមដងផ្លូវទាំងនេះ មានការក -សាង សាលា សំណាក់ជា ច្រើនសម្រាប់ជាការឈប់សម្រាករបស់ពូកឈ្មួញទូទៅ
ដែលធ្វើ ដំណើរចេញចូលធ្វើជំនួញ ។
៧-
ហិរញ្ញវត្ថុ និង ធនាគារ
នៅរាជធានីអង្គរ
មានឃ្លាំងធំៗ ជាច្រើនហៅថា “ឃ្លាំងព្រះរាជទ្រព្យ” សម្រាប់រក្សា ទុកនូវទ្រព្យសម្បត្តិ មាស ប្រាក់ ដែលបានមកពីការទារពន្ធដារ
និងពីសួយសារអាករ ដែលខេត្តសាមន្តរាជ ឬ ប្រទេសចំណុះនាំមកថា្វយ ព្រះចៅចក្រពត្រាធិរាជនៅអង្គរ។
ទ្រព្យខ្លះបានមកដោយអំណោយតង្វាយរបស់ឈ្មួញ ឬ ពាណិជ្ជករធំៗក្នុងស្រុក ឬ ប្រទេសក្រៅ ។ ខ្លះទៀត
បានមកពីការរិបអូសពីប្រទេសសត្រូវ ដោយសាចាញ់សង្រ្គាម ។ បញ្ជាក់ពីបញ្ហានេះ នៅ គ ស ៩៤៥
-៩៤៦ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទាវរ្ម័ន ទ័ពខ្មែរ ចូលលុកលុយប្រទេសចម្ប៉ា ហើយរិបយក
បានរូបបដិមាមួយធ្វើពីមាស ដែលគេដំកល់ ទុកនៅប្រាសាទពោនាគា ញ៉ាត្រាង ហើយនាំចូលមករក្សាទុកនៅប្រ
ទេសខ្មែរ ។
ក្នុងន័យដូចគ្នានេះដែល
ក្រុងបាប៊ីឡោន ក៏រុងរឿងចំរើនដោយសាទ្រព្យ ដែលរិបអូស ក្នុងពេលធ្វើសង្គ្រាមជា មួយប្រទេសជិតខាង
ដូច្នេះដែរ។
ព្រះរាជាអាចចាត់ចែង
ប្រើប្រាស់មាសប្រាក់ ទ្រព្យសម្បត្តិក្នុងឃ្លាំងព្រះរាជទ្រព្យនេះ ក្នុងកិច្ចការផែនដី
ដើម្បី លើកស្ទួយខាងផ្នែកសង្គមកិច្ច វប្បធម៌ឬ កសាងឧបត្ថម្ភ ក្នុងវិស័យសាសនា ឲ្យកាន់តែរីករុងរឿង
។ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបាន បរិច្ចាគព្រះរាជទ្រព្យជាច្រើនអនេក ផ្គត់ផ្គង់
ប្រាសាទ វត្តអារាម និងមន្ទីពេទ្យនានា ជាភស្តុភារ ឬ ជាថ្នាំសង្កូវរាប់មិនអស់ ។ ក្រៅពីនេះ
ព្រះរាជាតែងធ្វើបុណ្យដាក់ទានដល់ ស្មូមយាចក ឬ ជនក្រីក្រ ចាស់ជរាឥតទីពឹងដើម្បី ជួយសម្រាលទុក្ខវេទនាជនអភ័ព្វ
ទាំង អស់ នោះផង។ ការចំណាយដ៏ធំសម្បើម ច្រើនតែ កើតឡើងម្តងមួយកាល នៅពេល ដែល ស្រុកកើតមានសង្រ្គាម
ឬ ពេលសាងសង់ប្រាសាទធំៗ សម្រាប់ឧទ្ទិស ចំពោះសាសនា
។
៨- សន្និដ្ឋាន
តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្រ្ត
ទៅតាមឯកសារនានា គ្រប់ សម័យ កាល របស់ខ្មែរ បានរកឃើញថា
សម័យអង្គរ គឺជាសម័យមួយដ៏អស្ចារ្យរបស់ខ្មែរ ។ ទាំងនេះក៏អាស្រ័យ លើអ្នកដឹកនាំ និង ប្រជាជន
មានចំណេះដឹងច្រើន យល់ឃើញត្រូវ ចេះសាមគ្គីគ្នា ដែលធ្វើឲ្យប្រទេសជាតិ មានសន្និភាពនិង
រីកចម្រើន ។ ហើយម្យ៉ាង ទៀតនោះ គឺប្រទេសកម្ពុជា ជាប្រទេសមានអំណោយផល ពីធម្មជាតិ ក្នុងការបង្កលក្ខណៈ
ងាយស្រួលដល់ផ្នែកសេដ្ឋកិច្ច ។ មានវិស័យមួយចំនួន ដែលខ្មែរយើងសម័យ អង្គរអនុវត្តបានទទួលជោគជ័យ
ដួចជា វិស័យកសិកម្ម វិស័យសិប្បកម្ម វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យគមនាគមន៍
ការស្ថាបនា និងវិស័យហិរញ្ញវត្ថុ និង ធានាគារ ។ យើងឃើញថា បណ្តាលវិស័យ សំខាន់ៗ ខាងលើនេះហើយ
ដែលធ្វើឲ្យខ្មែរ ក្លាយជា មហាអាណាចក្រមួយ ។
៩- ឯកសារយោង
១.ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា
ភ្នំពេញ គ ស ១៩៧៣
២.សៀវភៅប្រវត្តិសិល្បៈខ្មែរ សេង គឹមលី
ភ្នំពេញ គ ស ២០០២
៣.សៀវភៅប្រវត្តិសាស្រ្តកម្ពុជានៅសាកលវិទ្យាជាតិគ្រប់គ្រងឆ្នាំសិក្សា
២០១១-២០១២
៤.សៀវភៅប្រពៃណីនិងទំនៀមទម្លាប់ខែ្មរ
លោកនៀច ប៉ុណ្ណ ឆ្នាំ២០១១
0 comments: