1.
សច្ចាប័ន (Ratification)=
ការបញ្ជាក់យល់ព្រមជាផ្លូវការនូវអំពើរពីមុនណាមួយ ដែលធ្វើឡើងដោយមនុស្សណាម្នាក់។ ឧទាហរណ៍៖ប្រសិនបើក្មេងណាម្នាក់ធ្វើកិច្ចសន្យាមួយកិច្ចសន្យានោះប្រហែលជាមិនមានអានុភាពអនុវត្តន៍ទេប៉ុន្តែពេលក្រោយមកប្រសិនបើក្មេងនោះឲ្យសច្ចាប័នទៅកិច្ចសន្យានោះនៅពេលដែលខ្លួនធំពេញវ័យកិច្ចសន្យានោះក្លាយទៅជាកិច្ចសន្យាដែលមានលក្ខណៈពេញលេញដែលនឹងបង្គាប់ឲ្យអនុវត្តន៍បាន។
2.
សច្ចាប្រណិធាន (Oath of allegiance)= ការសច្ចាដែលបុគ្គលម្នាក់សន្យានិងប្ដេជ្ញាចិត្តស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រឬរដ្ឋាភិបាលនិងដើម្បីគាំទ្ររដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមន្រ្ដីសាធារណៈសមាជិកសភាសមាជិករដ្ឋាភិបាលធ្វើនៅពេលចូលកាន់តំណែងនិងមេធាវីនៅពេលដែលចូលជាសមាជិកគណៈមេធាវី និងក្នុងស្ថានការណ៍ដទៃទៀត។
3.
ក្រឡាបញ្ជី (Clerk)=ជាមន្រ្តីតុលាការដែលទុកដាក់កំណត់ត្រារបស់តុលាការ
ឯកសារផ្លូវការ ។ល។
4.
ចៅក្រម(Judge)=ជនដែលចាត់ចែងសាលតុលាការ
សម្រចបញ្ហាផ្លូវច្បាប់ទាំងអស់ ហើយជួនកាលសម្រេចលើបណ្តឹងទាំងមូល។
5.
ព្រះរាជាអាជ្ញា (Prosecutor)= មន្រ្តីផ្លូវការសាធារណៈមួយ
ដែលតំណាងឲ្យបណ្តឹងរបស់រាជរដ្ឋាភិបាល ទល់នឹងជនណាម្នាក់ដែលជាប់ចោទ ពីបទល្មើសអាជ្ញា
និងជាអ្នកដែលសុំឲ្យតុលាការដាក់ទោសជន ដែលជាប់ចោទនោះ។
6.
ប្តឹងឧទ្ធរណ៍, ប្តឹងសាទុក្ខ (Appeal)= សុំអោយតុលាការថ្នាក់លើពិនិត្យឡើងវិញនូវចំណាត់ការរបស់តុលាការថ្នាក់ក្រោមដើម្បីកែកំហុសឬភាពអយុត្តិធម៌។
7.
បទមជ្ឈឹម (Misdemeanor)
បទល្មើសអាជ្ញាដែលមានកំរិតទាបជាងបទឧក្រិដ្ឋហើយដែលជាទូទៅតែងតែអាចដាក់ទណ្ឌកម្មដោយការពិន័យឬជាប់គុកតិចជាងមួយឆ្នាំ។
បទល្មើសអាជ្ញាដែលមានកំរិតទាបជាងបទឧក្រិដ្ឋហើយដែលជាទូទៅតែងតែអាចដាក់ទណ្ឌកម្មដោយការពិន័យឬជាប់គុកតិចជាងមួយឆ្នាំ។
8.
បទឧក្រិដ្ឋ (Felony)
បទល្មើសព្រហ្មទណ្ឌដែលមានលក្ខណៈធ្ងន់ធ្ងរជាងបទល្មើសម្យ៉ាងដែលគេហៅថាបទមជ្ឈឹម។
បទល្មើសព្រហ្មទណ្ឌដែលមានលក្ខណៈធ្ងន់ធ្ងរជាងបទល្មើសម្យ៉ាងដែលគេហៅថាបទមជ្ឈឹម។
9.
បទល្មើសព្រហ្មទណ្ឌ (Crime)
កំហុសដែលរដ្ឋាភិបាលបានសំរេចថាជាការបណ្ដាលអោយខូចខាតឬរបួសសាធារណៈហើយដូច្នោះជាកំហុសដែលអាចនឹងយកទៅប្ដឹងបាននៅក្នុងដំណើរការជំរះក្ដីព្រហ្មទណ្ឌ។
កំហុសដែលរដ្ឋាភិបាលបានសំរេចថាជាការបណ្ដាលអោយខូចខាតឬរបួសសាធារណៈហើយដូច្នោះជាកំហុសដែលអាចនឹងយកទៅប្ដឹងបាននៅក្នុងដំណើរការជំរះក្ដីព្រហ្មទណ្ឌ។
10.
បត្យាប័ន (Extradition)
ការប្រគល់ជនជាប់ចោទឬជនជាប់ទោសពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត។បត្យាប័ននារាំងនូវការរត់គេចពីការដាក់ទោសដើម្បីស្វែររកជំរកក្នុងប្រទេសទៀត។
ការប្រគល់ជនជាប់ចោទឬជនជាប់ទោសពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត។បត្យាប័ននារាំងនូវការរត់គេចពីការដាក់ទោសដើម្បីស្វែររកជំរកក្នុងប្រទេសទៀត។
11.
បណ្ដឹងរដ្ឋប្បវេណី (Civil action)
បណ្ដឹងដើម្បីរក្សាការពារសិទ្ធិឯកជនឬបង្ខំឲ្យមានឧបាស្រ័យរដ្ឋប្បវេណី(ការដោះស្រាយរដ្ឋប្បវេណី) នៅក្នុងជម្លោះរវាងភាគីឯកជនផ្សេងៗគឺវាខុស គ្នាពីបណ្ដឹងព្រហ្មទណ្ឌ។
បណ្ដឹងដើម្បីរក្សាការពារសិទ្ធិឯកជនឬបង្ខំឲ្យមានឧបាស្រ័យរដ្ឋប្បវេណី(ការដោះស្រាយរដ្ឋប្បវេណី) នៅក្នុងជម្លោះរវាងភាគីឯកជនផ្សេងៗគឺវាខុស គ្នាពីបណ្ដឹងព្រហ្មទណ្ឌ។
12.
សវនាការ (Hearing)
ដំនាក់ការនៃការជម្រះក្ដីមួយដែលគេយកភស្ដុតាងមកដើម្បីសម្រេចពីបញ្ហាអង្គហេតុនិងដើម្បីឈានដល់សេចក្ដីសម្រេចមួយដោយឈរលើមូលដ្ឋាននៃភស្ដុតាងនោះ។
ដំនាក់ការនៃការជម្រះក្ដីមួយដែលគេយកភស្ដុតាងមកដើម្បីសម្រេចពីបញ្ហាអង្គហេតុនិងដើម្បីឈានដល់សេចក្ដីសម្រេចមួយដោយឈរលើមូលដ្ឋាននៃភស្ដុតាងនោះ។
13.
ចុងចោទ (Defendant)
ជនដែលគេប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងខ្លួន។បណ្ដឹងផ្លូវច្បាប់នេះអាចជាបណ្ដឹងរដ្ឋប្បវេណីឬព្រហ្មទណ្ឌ។
ជនដែលគេប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងខ្លួន។បណ្ដឹងផ្លូវច្បាប់នេះអាចជាបណ្ដឹងរដ្ឋប្បវេណីឬព្រហ្មទណ្ឌ។
14.
ដើមចោទ, ដើមបណ្ដឹង (Plaintiff)
មនុស្សដែល(ផ្ដើម) នាំរឿងក្ដីប្រឆាំងនឹងមនុស្សផ្សេងទៀត។
មនុស្សដែល(ផ្ដើម) នាំរឿងក្ដីប្រឆាំងនឹងមនុស្សផ្សេងទៀត។
0 comments: